CamNews

ប្លែកៗ 

ក្មេង​ស្រី​ម្នាក់​ត្រូវ​ឪពុក​រំលោភ តែ​ចៅ​ក្រម​មិន​កាត់​ទោស​បុរស​នោះ​ឲ្យ​ជាប់​គុក​ ដោយ​យល់​ការ​សុំ​ពី

(វ៉ាស៊ីនតោន)៖ ក្រុមព្រះរាជអាជ្ញានៅរដ្ឋ Indiana សហរដ្ឋអាមេរិក បានសម្តែងការមិនពេញចិត្តជាខ្លាំងនៅពេល​ដែល​ចៅ​ក្រម​ម្នាក់​មិន​ព្រម​កាត់​ ទោស​បុរស​ជា​ឪពុក​ម្នាក់​ដែល​ រំលោភកូនស្រីបង្កើតដោយអនុញ្ញាតឲ្យបុរសនោះមានសេរីភាពទៅវិញ ។

លោក Jeremy Schwer អាយុ៤១ឆ្នាំបានសារភាពថា ខ្លួនបានរំលោភកូនស្រីបង្កើតអាយុ ៦ឆ្នាំដែលកំពុងកើត​ជំងឺ​មហារីក​ ប៉ុន្តែ​ក្រោយ​ពី​ព្រះ​រាជ​អាជ្ញា ធ្វើ​ការ​ចោទ​ប្រកាន់​រួច​ហើយ​ក៏​ដោយ​ តែចៅក្រមហាក់ព្រងើយកន្តើយមិនដាក់ទោសជននេះឲ្យធ្ងន់ឡើយ បែរជាកាត់ទោសត្រឹមតែជាទោសព្យួរ នៅក្រៅឃុំរយៈពេល១២ឆ្នាំ ទៅវិញទោះបីពួកគេស្នើសុំឲ្យកាត់ទោសឪពុកអប្រិយនេះជាប់គុកយ៉ាងហោចណាស់ក៏៩ឆ្នាំក៏ដោយ ។

ចៅក្រមសម្រេចបែបនេះយោងតាមការស្នើសុំរបស់ស្ត្រីជាប្រពន្ធជនជាប់ចោទដែលដាក់ពាក្យសុំលែងលះប្តី ហើយតែ នាងសំណូមពរកុំឲ្យដាក់ប្តីជាប់គុក ព្រោះនាងត្រូវការជំនួយហិរញ្ញវត្ថុពីប្តី ដើម្បីជួយគ្រួសារ ។

គួរបញ្ជាក់ដែរថា Schwer និងប្រពន្ធរៀបការនឹងគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដោយពួកគេមានកូនស្រី២នាក់ ចំណែកក្មេងស្រីរងគ្រោះគឺជាកូនច្បង របស់ជនជាប់ ចោទដែលត្រូវឪពុកចិត្តតិរច្ឆានរូបនេះបៀតបៀនផ្លូវភេទ តាំងពីពេលនាងតូចស្ថិតនៅក្នុងមន្ទីរពេទ្យ រហូតដល់ត្រឡប់ទៅផ្ទះវិញអំឡុងពេល ដែលឪពុកនៅមើល ថែពេលកុមារីរងគ្រោះមានជំងឺ ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers