CamNews

កីឡាអន្តរជាតិ 

កិច្ចព្រមព្រៀងលើការផ្ទេរ Pepe Reina ទៅកាន់ Bayern Munich

ព័ត៌មានកីឡា៖ ហង្សក្រហម​ Liverpool បានយល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ស្ដីអំពី​ការ​ផ្ទេរ​អ្នកចាំទី គឺកីឡាករ Pepe Reina ទៅកាន់  Bayern Munich របស់អាល្លឺម៉ង់។សូម​បញ្ជាក់​​​ថា​កីឡាកររូបនេះធ្លាប់បានចូលទៅក្នុងក្លឹប Merseyside Clube ម្ដងរួចមក​ហើយ​កាលពីឆ្នាំ​​២០០៥ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាកររួបនេះក៏​បានលេងឲ្យ Liverpool ចំនួន ៣៩៤ ដង​ដូចគ្នាដែរ ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងក្នុងការដោះដូរលើកនេះ ត្រូវបានប្រកាសជាផ្លូវការ​ ដោយនៅក្នុង នោះ រង់ចាំតែ ការត្រួតពិនិត្យ សុខភាព នោះទេ បន្ទាប់ពីមាន ភាពស្រុះស្រួល ទាក់ទិនទៅនឹងតម្លៃខ្លួន ។ 

បើយោងទៅ​តាមសម្ដីផ្ទាល់របស់លោក Karl-Heinz Rummenigge ប្រធានរបស់ Bayern Munich  បាននិយាយថា Pepe Reina គឺពិតជាសប្បាយចិត្ដ ហើយក៏មានបំណងចង់ចូល​មក​កាន់ Bayern Munich ផងដែរ ទោះបីជាគាត់ដឹងច្បាស់ថា នៅ Bayern Munich មានកីឡាករ​ល្បីឈ្មោះ Manuel Neuer រួចទៅហើយ ដែលជាកីឡាករឆ្នើមឈរលើលំដាប់​ថ្នាក់លេខ ១ ផ្នែកខាងចាំទី។

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC


Tags: Sport News Pepe Reina Liverpool Bayern Munich