ថៃ ៖ ថ្ងៃទី ២៤ ខែធ្នូ នេះគឺជាថ្ងៃកំណើតរបស់តារាសម្តែងល្បីឈ្មោះនាង Bella ranee ហើយគម្រោងដែលត្រូវជួបជុំជាមួយអ្នកគាំទ្រចំនួន ៥០០ នាក់ បានរៀបចំរួចរាល់ចំនួន៨០ ភាគរយ ។
ចំពោះកាដូថ្ងៃពិសេសតារាស្រីវ័យ ២៨ ឆ្នាំរូបនេះ មិនចង់បានអ្វីពីលោក Weir sukollawat ដែលជាគូស្នេហ៍នោះទេ ។ តារាថៃរូបនេះបន្ថែមទៀតថា នាងនឹងទទួលទានអាហារពេលល្ងាចជាមួយនិងគូស្នេហ៍ប្រសិនបើមានពេលទំនេរ ។
តួស្រីក្នុងរឿង "បុព្វេសន្និវាស" បន្តទៀតថា អាយុមិនមែនជារឿងសំខាន់ចំពោះការមានកូននោះទេ ដូច្នេះនាងនៅមិនទាន់គិតដល់រឿងរៀបការនៅឡើយទេ ។ ម្យ៉ាងវិញទៀតនាងនិង Weir សុទ្ធតែមានការងារមមាញឹករៀងៗខ្លួនថែមទៀតផង ។ នាង Bella ranee បញ្ជាក់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook