ថៃ ៖ កាលពីថ្ងៃទី ០៩ ខែកក្កដា កន្លងទៅនេះ គឺជាថ្ងៃទទួលសញ្ញប័ត្រជាផ្លូវការចំពោះការបញ្ចប់ការសិក្សារបស់តារាសម្តែងស្រីនាង Kimberly ហើយក៏មានមិត្តសិល្បៈជាច្រើននាក់ចូលរួមអបអរសាទរ ក៏ដូចជាបងប្អូនប្រុសស្រីរបស់នាងផងដែរ ។
នៅក្នុងនោះផងដែរ គេបែរជាកត់សម្គាល់ឃើញថា បែរជា លោក Mark prin មិនបានបង្ហាញវត្តមាននៅក្នុងថ្ងៃពិសេសរបស់នាង Kimberly ដោយធ្វើឲ្យហ្វេនមានចម្ងល់នៅក្នុងចិត្តយ៉ាងខ្លាំង ខណៈពេលដែលគូស្នេហ៍មួយគូនេះតែងតែផ្អែមល្អែមជាមួយគ្នាសឹងគ្រប់ពេល ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅមិនទាន់អាចបញ្ជាក់ពីសមីខ្លួននៅឡើយទេថា ហេតុអ្វីបានជា លោក Mark prin មិនបានចូលរួមនៅក្នុងថ្ងៃពិសេសរបស់ Kimberly ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar