ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១២នាក់ ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃច័ន្ទដើមសប្តាហ៍ កន្លងទៅនេះ នៅឯរោងភាពយន្តមួយកន្លែង ក្នុងប្រទេសឥណ្ឌា ក្រោយពីពួកគេ មិនងើបឈរគោរព ភ្លេងជាតិ ។ ជនដែលត្រូវបានចាប់ឃាត់ខ្លួនទាំងនោះ គឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោមពលរដ្ឋ ឥណ្ឌាជាច្រើនរយនាក់ ដែលបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុង Trivandrum រដ្ឋ Kerala ។
សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា ក្រោយមកជនដែលត្រូវចាប់ឃាត់ខ្លួនទាំង ១២នាក់នោះត្រូវ បានដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីរងនូវការចោទប្រកាន់ ពីបទមិនគោរព តាមការស្តាប់ បទបញ្ជាពីមន្រ្តីសាធារណ ដែលនាំឲ្យមានផលប៉ះពាល់ និងរំខានដល់អ្នកដទៃ ។ ដោយឡែកកាល ពីថ្ងៃអាទិត្យវិញ នៅឯរោងកុនមួយកន្លែង ក្នុងទីក្រុង Chennai នោះ ក៏មានការចាប់ឃាត់ខ្លួនមនុស្ស ៨នាក់ដូចគ្នាដែរ ក៏ព្រោះតែពួកគេមិនងើបឈរគោរពភ្លេងជាតិ តែក្រោយមកត្រូវបានដោះលែងទៅ វិញក្រោយរងការចោទប្រកាន់ ពីបទមិនឲ្យតម្លៃ ក៏ដូចជា មិនគោរពភ្លេងជាតិ ។ ម្នាក់ក្នុងចំណោម ជន៨នាក់ដែលត្រូវបានចាប់ឃាត់ខ្លួនបំភ្លឺឲ្យដឹងថា ប្រសិនបើពួកយើងហ៊ានតែងើបចេញពីកៅអី អង្គុយពួកយើងអាចនឹងបាត់បង់កៅអីអង្គុយក៏ថាបាន ព្រោះថា មានមនុស្សជាច្រើនចួលរួម ព្រោះជា កម្មវិធីមហោស្រពភាពយន្តអន្តរជាតិ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី