ព័ត៌មានកីឡា៖ ក្លឹបធំៗពីរប្រចាំនៅអេស្ប៉ាញ គឺ Real Madrid និង Atletico Madrid ត្រូវសមាគមន៍ FIFA ដាក់បំរាមមិនឲ្យដោះដូរកីឡាករដល់ទៅ ២រដូវកាល ដោយរាប់ចាប់ពីរដូវកាលក្រោយទៅ ។
ក្លឹបទាំងពីរត្រូវបានជាប់ការហាមប្រាមចាប់ពីរដូវកាលក្រោយទៅ ដោយមិនឲ្យលក់ចេញ ទិញចូលកីឡាករឡើយ ក្រោយពេលដែរ FIFA រកឃើញថា ក្លឹបទាំងពីរបានប្រព្រឹត្ដិល្មើសច្បាប់ ហ៊ានចុះហត្ថលេខាទិញយកកីឡាករដែលមិនទាន់គ្រប់អាយុ។ ប្រភព BBC បានបន្ដទៀតថា ក្លឹបទាំងពីរមិនត្រឹមតែត្រូវបាន ជាប់បំរាមតែប៉ុណ្ណោះទេ ថែមទាំងត្រូវផាកពិន័យជាទឹកប្រាក់ទៀតផងដែរ Atletico Madrid ត្រូវចំណាអស់ ៦២២០០០ ផោន និង Real Madrid អស់ ២៤៩០០០ ផោនផងដែរ។
ដោយមានការមិនសុខចិត្ដក្លឹបទាំងពីរបាន គ្រោងនឹងធ្វើការដាក់ពាក្យសំណើរប្រឆាំងនិងការចេញសេចក្ដីសម្រេចមួយនេះ ដោយទៀមទារឲ្យមានការពិនិត្យឡើងវិញ បន្ទាប់ពីខ្លួនជឿជាក់ថានេះគឺជារឿង អយុតិ្ដធម៌។
តែទោះជាយ៉ាងណាក៏ដោយក្លឹប ទាំងពីរអាចនៅមានឱកាស ទិញដូរកីឡាករបានក្នុងរដូវកាលទីផ្សារពេលនេះ ប៉ុន្ដែសម្រាប់ រដូវកាលក្រោយមិនត្រូវបានអនុញ្ញាត្ដិនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី