CamNews

ព័ត៌មានជាតិ 

អនិច្ចាវាសនាសត្វស្វា! សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ត Highlander ដឹកសត្វស្វា៤៣ក្បាលប្រុងទៅវៀតណាម

(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ សង្កាតតំបែរ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់រថយន្ត Highlander មួយគ្រឿង កំពុងដឹកសត្វស្វាចំនួន៤៣ក្បាល ប្រុងនាំយកទៅលក់នៅវៀតណាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៀង សុភក្រ្ត។ លោកវរសេនីយទោ ជួន ផល្លី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃការដឹកជញ្ជូនសត្វស្វាទាំងនេះ កម្លាំងរបស់លោក បានសហការជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ចុះទៅទប់ស្កាត់រហូតឃាត់រថយន្តជនល្មើស ខណៈអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។ ក្រោយបង្ក្រាប និងរកឃើញសត្វស្វាដែលចងដាក់ស្បោង ទាំង៤៣ក្បាល មើលទៅគួរឲ្យសង្វេគនោះ ខាងក្រុមការងារបានប្រគល់ជូនទៅមន្រ្តីរដ្ឋបាលព្រៃឈើ ដើម្បីយកទៅជូនខាងក្រុមអភិរក្សសត្វ ចាត់ការបន្តទៀត៕

 



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news Phnom Penh