CamNews

សុខភាព 

ក្មេងស្រីគួរធ្វើលំហាត់ប្រាណ ១៧ នាទីរៀងរាល់ថ្ងៃ

យល់ដឹង៖ ការធ្វើលំហាត់ប្រាណពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សទូទៅ ពោលគឺក្មេង
ប្រុស​ ស្រី ជំទង់​​ ចាស់ សុទ្ទតែគួរធ្វើលំហាត់ប្រាណអោយបានរាល់ថ្ងៃ។

ការធ្វើលំហាត់ប្រាំរាល់ថ្ងៃ មិនត្រឹមតែធ្វើអោយ​​ សុខភាពរឹងមាំ ឈ្នះអស់ជម្ងឺនោះទេ តែក៏ធ្វើអោយ
រាងកាយយើង មុំាមួនខ្លាំងក្លាទៀតផង។




ថ្មីៗនេះតាមការស្រាវជ្រាវមួយរបស់ប្រទេសអង់គ្លេស បានសង្កត់ធ្ងន់ថា ក្មេងស្រីដែលមាន
អាយុ​ពី ៨ ដល់ ១៥ ឆ្នាំឡើង គួរតែធ្វើលំហាត់ប្រាណអោយបាន ១៧នាទីជារៀងរាលថ្ងៃ ខណៈ
ពេលដែលក្មេងប្រុស ធ្វើអោយបាន ២៤ នាទីផងដែរ។

តាមការស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Newcastle បានអោយដឹងថា ក្មេងៗគួរតែធ្វើលំហាត់
ប្រាណអោយបានជាប្រចាំ ជាពិសេសរៀងរាល់ពេលភ្ងាក់ពីគេង។ ការធ្វើលំហាត់ប្រាណពេល
ព្រឹកធ្វើអាចអោយពួកគេមានអារម្មណ៍ស្រស់ស្រាយល្អ និងខួរក្បាលមានដំណើរការល្អពេលទៅ
ដល់សាលារៀន។

លោវេជ្ជេបណ្ឌិត Mark Pearce ជាគ្រូពេទ្យផ្នែកសេរីរាង្គវិទ្យា UK បានមានប្រសាសន៍ថា ឪពុក
មា្ដយទាំងអស់គួរយកចិត្តទុកដាក់ចំពោះក្មេងស្រីអោយបានច្រើនគឺ អោយពួកគេធ្វើលំហាត់
ប្រាណអោយបានទៀតទាត់ ព្រោះក្មេងស្រីជាមនុស្សដែលមិនសូវមានសកម្មភាពកីឡាដូច
ក្មេងប្រុសៗទេ។ ការធ្វើបែបនេះគឺក្នុងគោលបំនង អោយពូកគេមានសុខភាពល្អ គេចផុតពី
ជម្ងឺមួយចំនួនដូចជា ឡើងទំងន់ លើលឈាម បេះដូង និងជម្ងឺរដូវមិនទៀងទាត់ជាដើម៕

 

ដោយ​៖ សារិន
ប្រភព៖ dailymail


Tags: lifestye healt exercise