CamNews

តារា 

ស្ថិតក្នុង ២៧ ឆ្នាំ តើនាង Bella ranee ទទួលបានជោគជ័យអ្វីខ្លះក្នុងជីវិត?

កំសាន្ត ៖ ភាគច្រើននៃអ្នកគាំទ្ររបស់តារាសម្តែងថៃ ប្រាកដជាបានស្គាល់កំពូលស្រីស្អាត នាង Bella ranee ជាក់ជាមិនខានឡើយ ជាពិសេសគឺឈុតឆាកសម្តែង និងទេពកោសល្យដ៏ល្អឯករបស់នាងតែម្តង ។ 

ទម្រាំសាងកេរ្តិ៍ឈ្មោះបានដូចសព្វថ្ងៃនេះ មិត្តស្រីលោក Weir sukollawat ក៏ឆ្លងកាត់ឧបសគ្គក្នុងការសម្តែងមិនតិចដែរ ។ តារាស្រីកើតឆ្នាំ ១៩៨៩ រូបនេះ ត្រូវបានគេដឹងថា នាងមិនមែនជាកូនស្រីដែលចេញពីគ្រួសារអភិជននោះទេ ពោលគឺនាងមកពីគ្រួសារធម្មតា ហើយធ្លាប់ជួបបញ្ហាគ្រោះទឹកជំនន់ទៀតផង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 


បើនិយាយអំពីរឿងជោគជ័យវិញ តើស្ថិតក្នុង ២៧ ឆ្នាំ តើនាង Bella ranee ទទួលបានជោគជ័យអ្វីខ្លះក្នុងជីវិត?

តួស្រីក្នុងរឿង "ឧត្តមភរិយា" រូបនេះ ត្រូវបានប្រភពផ្លូវការរបស់ប្រទេសថៃ បង្ហើបថា រូបនាងពិតជាទទួលជោគជ័យខ្លាំងមែនទែនទាំងការសិក្សា, ស្នេហា និងការងារក្នុងវិស័យសិល្បៈ ។ 

Bella ranee បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រនៅសាកលវិទ្យាល័យ Thammasat University ផ្នែក សារព័ត៌មាននិងទំនាក់ទំនង (Journalism and Mass Communication) រីឯថ្នាក់អនុបណ្ឌិតក៏បញ្ចប់នៅសាកលវិទ្យាល័យនេះដូចគ្នាដែរ ។​



ចំណែកឯការងារវិញ នាង Bella ranee ក៏គ្រប់ដំណែងតួឯកស្រីជាច្រើនរឿងផងដែរ ។ ហើយបើនិយាយអំពីស្នេហាវិញ ទាក់ទងគ្នាជាង ៥ ឆ្នាំទៅហើយ ប៉ុន្តែតារាស្រីរូបនេះ និងមិត្តប្រុសរូបសង្ហា លោក Weir sukollawat ទើបតែបើកបង្ហាញទំនាក់ទំនងជាសាធារណៈ ។ ទោះបីជាបើបង្ហាញប្រាប់មហាជនឲ្យដឹងពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ ហាក់បីដូចជាផ្អែមល្អែមជាមួយគ្នាមិនចាញ់គូស្នេហ៍ក្មេងៗនោះទេ ។




 

សរុបមកវិញ ២៧ ឆ្នាំ នាង Bella ranee ទទួលបានជោគជ័យស្ទើរតែគ្រប់រឿងនៅក្នុងឆាកជីវិតរបស់នាងទៅហើយ ។ រីឯអ្វីដែលអ្នកគាំទ្រកំពុងរង់ចាំធំបង្អស់ជាងគេពីតារាសម្តែងរូបនេះគឺ ដំណឹងរៀបការរបស់នាងជាមួយនិងតារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ គឺ Weir នឹងឯង ៕

ដោយ ៖ គន្ធា


Tags: Bella ranee weir sukollawat