CamNews

កីឡាអន្តរជាតិ 

Arsenal នៅតែបន្ដតាមប្រមាញ់មុខសញ្ញា ចាស់ដដែល ទោះបីតម្លៃខ្លួនកាន់តែឡើងថ្លៃយ៉ាងណាក៏ដោយ

ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal នៅតែចំណាយពេលវេលា​ ចាប់អារម្មណ៍កីឡាករខ្សែការពារ របស់ក្លឹប Atletico Bilbao ដដែលបើទោះបីជា តម្លៃទីផ្សារកីឡាករ រូបនេះកំពុងតែឡើងថ្លៃក៏ដោយ។ 

Arsenal បានបង្ហាញពីគោលដៅចំណាប់អារម្មណ៍ខ្លាំងលើកីឡាករ Aymeric Laporte តាំងតែពីឆ្នាំ ២០១៣​​មកម្ល៉េះ ដែលពេលនោះក្លឹប Atletico Bilbao បានដាក់តម្លៃខ្លួនត្រឹមតែ ៣៦លានយូរ៉ូ ប៉ុន្ដែ Arsenal មិនហ៊ាន ប្រថុយនោះទេ រហូត២រដូវកាលចុងក្រោយ តម្លៃខ្លួន Aymeric Laporte ចេះតែកើនឡើង បន្ដិចម្ដងៗ​រហូតឡើងដល់ ៥០ លានយូរ៉ូទៅហើយ។ ប្រភពព័ត៌មានពីប្រទេសអេស្ប៉ាញ បានបន្ដទៀតថា ភាគី Arsenal មិនបានឆ្លើយតប នៅឡើយទេ ប៉ុន្ដែគោលដៅរបស់ក្លឹប នៅតែបន្ដការទាក់ទងនឹងទីផ្សារខ្សែការពារ ម្នាក់នេះ បើទោះបីជាតម្លៃខ្លួនកើនឡើងក៏ដោយមែន។​

ចំណែកកីឡាករវិញ ក៏មិនទាន់ បានបង្ហាញចំណាប់អារម្មណ៍ថា ចង់មកកាន់ទឹកដីអង់គ្លេស ដោយឡែកត្រឹមតែដឹងថា កីឡាករនៅតែរីករាយនឹង ទឹកដីអេស្ប៉ាញដដែល។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sportwitness.


Tags: Sport News Arsenal Atletico Bilbao