CamNews

កីឡាអន្តរជាតិ 

វិធី​សាស្រ្ត​ហ្វឹក​ហាត់​បាល់​ទាត់​បែប​ថ្មី​របស់ Barcelona មើល​​ទៅ​​ចម្លែក​ណាស់!

(ក្រុងឡុងដ៍)៖ ការប៉េងប៉ោង រាងដូចពពុះ (Bubble) ត្រូវបានគ្រូបង្វឹក Luis Enrique ប្រើដើម្បីបង្វឹកកូនក្រុម ត្រៀមជួប ក្រុម Celtic របស់​ស្កុត​ឡេន​រាត្រី​នេះ ក្នុង​ចក្រ​ភព​អង់​គ្លេស​នៃ​មិត្ត​ភាព​អន្តរជាតិ មុនរដូវកាលថ្មីចាប់ផ្តើម។

សារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមជើងឯកអេស្ប៉ាញ FC Barcelona កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្នុងសប្តាហ៍នេះ មុន​ពេល​ប្រមូល​ផ្តុំ​កីឡាករ​ឡើង​វិញ ហើយ​ជា​ក៏​ជា​១​ប្រកួត​ដំបូង​របស់គេផងដែរ ពេលជួបក្រុម Celtic មុន ចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ក៏មានកីឡាករឆ្នើម​ប្រ​ចាំ​ក្លឹប Lionel Messi និង Luis Suarez ចូល​រួម​ទៀត​ផង​។

សូមបញ្ជាក់ថា Barcelona ត្រូវជួបក្រុម Celtic នៅម៉ោង ១២៖០០នាទីរាត្រីនេះ ក្នុងប្រទេសអង់គ្លេស ក្នុងយុទ្ធនាការ ដណ្តើមពាន​រង្វាន់​មិត្ត​ភាព​អន្តរ​ជាតិ International Champions Cup ឆ្នាំ២០១៦ នេះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sport news