ព័ត៌មានកីឡា៖ ក្លឹបហង្សក្រហម Liverpool បានបំបាក់ក្រុមម្ចាស់ផ្ទះ Southampton យ៉ាងទក់សាច់ ក្រោមលទ្ធផលប្រកួត ១-៦ ក្នុងព្រឹត្ដិការណ៍ League Cup ខណៈដែលក្រុមនេះនឹងឡើងដល់វគ្គប្រកួតជម្រុះផ្ដាច់ព្រ័ត្រ ត្រូវប៉ះជាមួយ Stoke City។
ក្ល្លឹប Liverpool ចាប់តាំងពីបានប្ដូរអ្នកគ្រប់គ្រងថ្មីមក គឺលោក Jurgen Klopp ក្លឹបត្រូវបានគេសម្លឹងឃើញថា មានការផ្លាស់ប្ដូរទម្រង់លេងខ្លាំង ហួសពីការស្មាន រហូតមកទល់មួយការប្រកួតចុងក្រោយ ក្នុងព្រឹត្ដិការណ៍ League Cup កាលពីយប់មិញ ក្លឹបអាចផ្ដួលក្រុម ម្ចាស់ផ្ទះបានដោយជោគជ័យ ក្រោមលទ្ធផលពិន្ទុុ ១-៦។ ក្នុងព្រឹត្ដិការណ៍យប់មិញ សមាសភាពកីឡាករស្វែងរកពិន្ទុបាន មានដូចជា Daniel Sturridge រកបាន ២គ្រាប់នៅនាទីទី ២៥,២៩ Divock Origi បាន ៣គ្រាប់នៅនាទីទី ៤៥, ៦៨, ៨៦ និងមួយគ្រាប់ទៀត ដោយកីឡាករ Alberto Moreno នៅនាទីទី៧៣។ តែទោះបីជាយ៉ាងណាក៏ដោយ នាទីដំបូងដើមការប្រកួត ក្រុមម្ចាស់ផ្ទះ ក៏បានធ្វើឲ្យក្រុមភ្ញៀវមានការភ្ញាក់ផ្អើលជាមួយ ចំណងដៃមួយគ្រាប់ដំបូង គឺនៅនាទីទី ១ ដោយកីឡាករ Sadio Mane ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី