(មេនឆេស្ទើ)៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United នឹងត្រូវបានដាក់ទណ្ឌកម្មដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ដោយសារតែការបញ្ចេញអាកប្បកិរិយាមិនសមរម្យ នៅអំឡុងពេល Man Utd ប្រកួតស្មើ ១-១ ទល់ នឹងក្រុមភ្ញៀវ West Ham United កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ក្នុង Premier League។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថ្ងៃនេះថា ទោសទណ្ឌរបស់លោក Jose នឹងប្រកាសឲ្យដឹងនៅវេលាម៉ោង ៦លា្ងចឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ពីបទការបញ្ចេញអាកប្បកិរិយាដោយមិនសមហេតុផលតាមរយៈទាត់ដបទឹកសុទ្ធឌឺដងឲ្យអាជ្ញាកណ្តាលនៅពេលកីឡាកររបស់ខ្លួន Paul Pogba ត្រូវបានកីឡាករក្រុមញញួរធំធ្វើឲ្យដួល តែត្រូវបានអាជ្ញាកណ្តាលលោក Jon Moss។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ សម្រាប់គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ៥៣ឆ្នាំ Mourinho ត្រូវបាន FA ពិន័យ បន្ទាប់ពីត្រូវបានពិន័យ ១ប្រកួត និងបង់ប្រាក់ ៨០០០ផោន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ពេល Man Utd ប៉ះក្រុម Burnley ដោយសារកំហុសដោយចេតនា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង