CamNews

គ្រោះថ្នាក់ 

វិនាសកម្មនាវាយក្សទាំង ១០

លោកអ្នកប្រហែលជាបានទស្សនារឿង Titanic ហើយមើលទៅ ហើយក៏បានមើលឯកសារដែល
ទាក់ទងនឹងការលិចនាវានេះផងដែរមើលទៅ។ តែលោកអ្នកដឹងទេថាមិនមែនមានតែ Titanic ទេ
ដែលជួបនូវសំណាងអាក្រក់បែបនេះនោះ ខាងក្រោមនេះគឺជានាវា ១០ គ្រឿងដែលមានប្រវត្តិ
លិច ផ្ទុះ និងបានសម្លាប់មនុស្សអស់ជាច្រើន។

១. MV Wilhelm Gustloff ដែលមានមនុស្សស្លាប់ច្រើនបំផុត

ចំពោះនាវានេះត្រូវបានពន្លិចក្នុងខែ មករា ឆ្នាំ ១៩៤៥ ដោយគ្រាប់ torpedo បាញ់ចេញពីនាវាមុជទឹក
អំឡុងពេលកំពុងតែជម្លៀសជន ស៊ីវិល ក៏ដូចជាមន្រ្តី Nazi របស់ អាល្លឺម៉ង់។ នាវារបស់អាល្លឺម៉ង់មួយ
នេះបានផ្ទុះនិងឆក់យកជិវិតមនុស្សទៅអស់ជាង ៩៤០០ នាក់ និងលេចបាត់ក្នុងរយៈពេល ៤៥ នាទី។

២. MV Dona Paz ៤៣៧៥ ជីវិត

នាវាដឹកអ្នកដំណើររបស់ ហ្វីលីពីន មួយនេះបានលិចក្រោយពេលដែលបានជល់គ្នាជាមួយនឹង
នាវា MT Vector នៅថ្ងៃទី ២០ ធ្នូ ១៩៨៧ និងបានឆក់យកជីវិតមនុស្ស ៤៣៧៥ នាក់។

៣. RMS Lusitania លិចបាត់ត្រឹម ១៨ នាទី

នាវាដឹកអ្នកដំណើរដ៏ធំរបស់អង់គ្លេសមួយនេះបានលិចដោយសារគ្រាប់ torpedo របស់អាល្លីម៉ង់
នាថ្ងៃទី ៧ ឧសភា ១៩១៥ ដោយក្នុងនោះមានមនុស្ស ១១៩៨ នាក់បានបាត់បង់ជីវិត។

៤. ការស្លាប់ដ៏កំណាចរបស់ RMS Lancastria

កប៉ាល់នេះត្រូវបានបញ្ជាដោយរដ្ឋាភិបាលអង់គ្លេសនិងបានលិចក្នុងថ្ងៃទី ១៧ ខែមិថុនា ១៩៤០
ហើយបានឆក់យកជីវិតមនុស្សច្រើនជាង ៤០០០ នាក់ដែលបានក្លាយជាវិនាសកម្មលិចនាវា
ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស។

៥. RMS Empress of Ireland

កប៉ាល់នេះត្រូវបានលិចក្នុងថ្ងៃទី ២៩ ឧសភា ១៩១៤ ដោយសារបានបុកជាមួយនឹងកប៉ាល់ដឹកធ្យូងថ្ម
មួយហើយបានឆក់យកជីវិតមនុស្សអស់ចំនួន ១០១២ នាក់។

៦. MV Goya រំលត់ជីវិត ៦០០០ នាក់ក្នុង ៧ នាទី

កប៉ាល់របស់អាល្លីម៉ង់មួយនេះ មានមនុស្សដែលបានកត់ស្ថិតិចូលជិះចំនួន ៦១០០ នាក់ និងមានរាប់
រយនាក់ទៀតបានចូលដោយមិនបានស្រង់ស្ថិតិ ហើយត្រូវបានលិចក្នុងសមុទ្ទ Baltic ត្រឹមតែ ៧
នាទីក្រោយពេលគ្រាប់ torpedo មួយគ្រាប់បានបាញ់តម្រង់មក។ កប៉ាល់នេះបានលិចនាថ្ងៃទី ១៦
មេសា ១៩៤៥ ដោយមានអ្នករសរានមានជីវិត ១៨៣ នាក់។

៧. USS Indianapolis (CA-35)

៣០ កក្កដា ១៩៤៥ ក្រោយពេលបានទម្លាក់គ្រាប់បែបបរមាណូ ១ គ្រាប់មកនាវាមួយនេះត្រូវបាន
នាវាមុជទឹក I-58 របស់ជប៉ុនបាញ់ពន្លិចដោយបានឆក់យកជីវិតនាវិកអស់រាប់រយនាក់។

៨. MV Le Joola

កប៉ាល់ដឹកអ្នកដំណើររបស់ប្រទេស សេនេហ្គាល់ មួយនេះត្រូវបានលិចយ៉ាងអាថ៍កំបាំងដោយ
បានឆក់យកជីវិតមនុស្សអស់ ១៨៦៣ នាក់នៅថ្ងៃទី ២៦ កញ្ញា ២០០២។

៩. SS Mont-Blanc

នាវាដឹកទំនិញរបស់បារាំងមួយនេះបានផ្ទុះជាមួយនឹងរំសេវដែលបានដឹកនៅកំពង់ផែទីក្រុង Halifax
Harbour នាថ្ងៃទី ៦ ធ្នូ ១៩១៧ សម្លាប់មនុស្សលើនាវា ២០០០ នាក់និងបានបំផ្លាញទីក្រុងទាំងមួល
ដោយសារកម្លាំងផ្ទុះនៃរំសេវ។ ការផ្ទុះនេះដោយសារតែនាវា SS Imo បានជិះមកបុកនៅក្នុងកំពង់
ផែ។

១០. Titanic ដ៏ល្បីល្បាញ

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ហើយមើលទៅចំពោះដំណើរដើមទងនៃកប៉ាល់នេះ។ កប៉ាល់
នេះបានលិចក្រោយពេលបុកជាមួយនឹងដុំទឹកកកយក្សដែលអណ្ដែតតាមផ្ទៃទឹកសមុទ្ទ នៅថ្ងៃទី ១៤
មេសា ១៩១២ និងបានឆក់យកជីវិតមនស្ស ១៥១៤ នាក់។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ oddee 


Tags: ship