ក្នុងដំណើរទេសចរណ៍ទៅកាន់ខេត្ដសៀបរាប យើងតែងគិតថាតម្លៃសណ្ឋាគារនៅទីនោះ
ថ្លៃ ប៉ុន្ដែប្រសិនបានធ្វើដំណើរកំសាន្ដតាមកប៉ាលបែបសណ្ឋាគារខាងក្រោមនេះ តើអ្នក
យល់យ៉ាងណា?
Norwegian Breakaway
![](/FileManager/Articles/mce/2012/3/13/8522-46adec5f-8bbc-4b61-b9b0-7a0d65520919.jpg)
កប៉ាលដែលមានឈ្មោះថា Breakaway នេះ មិនត្រឹមតែប្រណិតនោះទេ តែវាក៏អាចផ្ទុក
មនុស្សបានរហូតដល់ ៤.០០០នាក់។ បន្ទប់និមួយៗនៅលើកប៉ាល់សុទ្ធតែមានរាននៅក្បែរ
ដើម្បីអោយភ្ញៀវទេសចរណ៍អាចគយគន់ទេសភាព។ បើទោះជារហូតដល់ឆ្នាំ ២០១៣ ទើប
កប៉ាល់នេះដំណើរការជាផ្លូវការ ប៉ុន្ដែតម្លៃសម្រាប់មួយយប់នៅលើកប៉ាល់ប្រណិតនេះត្រូវ
បានគេអោយដឹងថា មានតម្លៃដល់ទៅ ១.៣៤៩ដុល្លារអាមេរិក។
Canival Spirit
![](/FileManager/Articles/mce/2012/3/13/8522-f710d89c-6c8b-45d3-a478-2b4626e8aa12.jpg)
កប៉ាល់នេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងសណ្ឋាគារប្រណិត ដោយសារថាវាមានបន្ទប់
កាស៊ីណូមួយសម្រាប់អោយភ្ញៀវលេងល្បែង រួមជាមួយនឹងបន្ទប់ស្ប៉ា រោងកុន និងក្លិប
ផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះ កប៉ាលត្រូវបានធ្វើឡើងពីប្រភេទឈើ និងកញ្ចក់ធុន
ប្រណិតៗផងដែរ។ តម្លៃសំបុតសម្រាប់មួយយប់ស្នាក់នៅលើកប៉ាល់នេះគឺ ១.៦៤៩ដុល្លារ
អាមេរិក។
Crystal Serenity
![](/FileManager/Articles/mce/2012/3/13/8522-a3c96395-187d-4032-8b63-76da4a898af1.jpg)
Crystal Serenity ធ្លាប់ត្រូវបានគេហទំព័រទេសចរណ៍ Cond� Nast Traveler សរសើរថា ជា
កប៉ាល់ល្អឯក ដំណើររបស់កប៉ាល់នេះគឺចាប់ផ្ដើមពី ឡូសអនជឺឡេស ទៅកាន់ ហាវ៉ៃ។ តម្លៃ
សម្រាប់មនុស្សម្នាក់ គឺ ១៥.៤៩០ដុល្លារអាមេរិក។
Destiny Dream
![](/FileManager/Articles/mce/2012/3/13/8522-239b9aef-04b5-433d-bc05-606da81a2f1b.jpg)
កប៉ាល់ប្រណិត Destiny Dream មានអាងហែលទឹកចំនួន ៣ ប្រភេទផ្សេងៗគ្នា ១សម្រាប់
ក្មេង ១ទៀតសម្រាប់មនុស្សពេញវ័យ និង ១ផ្សេងទៀតសម្រាប់ក្រុមគ្រួសារ។ ជាងនេះទៅ
ទៀត វាក៏មានក្លឹបរាត្រីចំនួន ៥ រួមនឹងភោជ្ជនីយដ្ឋានលំដាប់ខ្ពស់ជាច្រើន និងរោងកុន 3D
១ទៀតផងដែរ។
Herbidean Princess
![](/FileManager/Articles/mce/2012/3/13/8522-7c9ae8c3-a6d4-4bfb-9ebf-89ec1fe7c1e4.jpg)
ដើម្បីអោយភ្ញៀវម្នាក់ៗទទួលអារម្មណ៍ថា បានក្លាយជាម្ចាស់កប៉ាល់នេះរៀងៗខ្លួន Herbidean
Princess ទទួលភ្ញៀវត្រឹមតែ ៥០នាក់ប៉ុណ្ណោះ។ តម្លៃសំបុតសម្រាប់មនុស្សម្នាក់ក្នុង ៧យប់
នៅលើកប៉ាល់នេះគឺ ៦.៧៩០ដុល្លារ។
Gauguin Cruises
![](/FileManager/Articles/mce/2012/3/13/8522-68f0e1a6-b9dd-4113-9a45-5a06f56f9b20.jpg)
នៅលើកប៉ាល់ Gauguin Cruises នេះ អ្នកអាចហែលទឹក មុជទឹក និងលេងល្បែងនៅក្នុង
កាស៊ីណូបាន។ ប៉ុន្ដែ តម្លៃរបស់វាមិនមែនថោកនោះទេ គឺ ៨.៧២៧ដុល្លារសម្រាប់ ៧យប់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE