CamNews

នាវា 

បិតានាវា ស្នាដៃដែលកើត ចេញមកពីដៃមនុស្ស

នៅពេលដែលមនុស្សត្រូវការដឹករបស់ធំៗចេញពីកន្លែងមួយទៅកន្លែងមួយទៀតនោះវាពិតជាមាន
ការលំបាកជាខ្លាំង ហើយជាទូទៅកប៉ាល់បានក្លាយជាជំរើសទី ១ តែជាអកុសលទោះបីជាវាអាដឹក
បានវត្ថុធំៗ តែវាមានល្បឿនយឺតជាខ្លាំង។ជារៀងរាល់ឆ្នាំមានទំនិញជាច្រើនដែលត្រូវបានគេដឹក
តាមកប៉ាល់តែចៃដន្យវានៅមានវត្ថុមួយចំនួនដូចជា កប៉ាល់ដែលគេបញ្ជាទិញ និងក្បាលខួងអណ្ដូង
ប្រេងជាដើមតើត្រូវដឹកដោយវិធីណាទៅ? ជាធម្មតាកប៉ាល់អាចបើកបរទៅតាមសមុទ្ទបានចុះចំពោះ
វត្ថុធំៗដូចជា ក្បាលខួងអណ្ដូងប្រេងវិញនោះតើត្រូវធ្វើយ៉ាងណា? ការពិតទៅគេនៅតែប្រើប្រាស់
កប៉ាល់ដូចគ្នាដើម្បីដឹកវត្ថុយក្សទាំងនេះ គ្រាន់តែកប៉ាល់នេះវាជាបីតានៃកប៉ាល់តែប៉ុណ្ណោះ។

ជាធម្មតាគេស្គាល់វាថា Flo/Flo ព្រោះវាមានមុខងារ Float-on/Float-off ដើម្បីជាមធ្យោបាយក្នុងការ
បណ្ដែតវត្ថុធំៗមកដាក់ចំកណ្ដាលកប៉ាល់មិនចាំបាច់ក្នុងការលើកដាក់។ មុខងារ Float-on/Float-off
នេះអាចអោយកប៉ាល់លិចចុះក្នុងទឹកដោយកំរិតមួយហើយអនុញ្ញាតអោយកប៉ាល់តូចៗ ទាញយក
វត្ថុធំៗដូចជា កប៉ាល់មួយទៀតមកចំកណ្ដាលកប៉ាល់ flo/flo ហើយពេលដែលមកដល់ទីតាំងហើយ
នោះ flo/flo និងបំពេញមុខងារ Float-on ដែលកប៉ាល់និងអណ្ដែតសារជាថ្មី ហើយកល់វត្ថុដែលត្រូវ
ដឹកតែម្ដង។ ទោះនិយាយយ៉ាងណាក៏មិនយល់ដែរមើលទៅ ដូចនេះហើយយើងក្រលេកទៅមើល
រូបភាពខាងក្រោមដែលកប៉ាល់កំពុងតែបំពេញមុខងារ Float-on/Float-off បន្តិចទៅមើល៖

flo/flo កំពុងតែ Float-off 

សកម្មភាពកំពុងផ្ទុក

ពេលដឹកគឺបែបនេះ

បិតាកប៉ាល់យក្សទី ១ ក្នុងលោកនេះគឺ MV Lichtentels ដែលបានក៏សាងក្នុងអំឡុងទសវត្ស ១៩២០
ដោយក្រុមហ៊ុន DDG Hansa របស់ Bremen ក្រោយពីសង្គ្រាមលោកលើកទី ២ ក្រុមហ៊ុននេះបាន
ក្លាយជាក្រុមហ៊ុនធំទី ១ ដែលបានរត់លើខ្សែនៃការដឹកទំនិញយក្សទួទាំងពិភពលោក។ ហើយសព្វ
ថ្ងៃនេះក្រុមហ៊ុនដែលបន្តរត់លើខ្សែបន្ទាត់នៃការដឹកនាំរបស់យក្សនេះគឺ Dockwise ដែលមាននាវា
មហិមាចំនួន ១៩ គ្រឿង។

ក្នុង ១៩ នាវារបស់ Dockwise ក្នុងនោះមាននាវាដែលមានឈ្មោះល្បីដូចជា Mighty Servant 1, MV
Blue Marlin និង MV Black Marlin ជាដើមហើយសព្វថ្ងៃនេះ Dockwise កំពុងតែឋិតក្នុងដំណាក់សាង
សង់នាវាមួយទៀតដែលមានឈ្មោះថា Vanguard ដែលគេអះអាងថាមានកម្លាំងដឹកធំជាងនាវាមុនៗ
៥០% និងមានប្រវែង ២៧៥ ម៉ែត្របណ្ដោយ និង ៧០ ម៉ែត្រទទឺង ជាមួយនឹងកម្លាំងដឹកបានទំងន់ដល់
ទៅ ១១០ ០០០ តោន។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ amusingplanet 


Tags: ship