CamNews

លិចកប៉ាលដឹកប្រេងនៅប្រទេសក្រិក

កាលពីថ្ងៃទី ៥មិនាកន្លងទៅ កប៉ាលមួយគ្រឿង ដឹកប្រេងប្រមាណជា ២.០០០តោន បានជួប
នឹងគ្រោះថ្នាក់មួយនៅសមុទ្រភាគខាងលិចនៃក្រុង Athens របស់ប្រទេសក្រិក។ មូលហេតុនៃ
គ្រោះថ្នាក់នេះត្រូវបានគេអោយដឹងថា អាចដោយសារប៉ះទង្គិចជាមួយកប៉ាលដែលបានលិច
កាលពីមុន។


កប៉ាល "Alpha-1"ជួបគ្រោះថា្នក់នៅសមុទ្រភាគខាងលិចក្រុង Athens

ក្រុមមន្ដ្រីមានសមត្ថកិច្ចបានប្រកាសអោយដឹងថា កប៉ាល់ "Alpha-1" របស់ក្រិកមួយគ្រឿង
ដែលដឹកប្រេងឆៅ ១.៨០០តោន និងប្រេង diesel ២៣៥តោន បានជួបនឹងគ្រោះថា្នក់ខណៈ
ពេលកំពុងធ្វើដំណើរពីកំពង់ផែ Piraeus ទៅកាន់តំបន់ឧស្សាហក​ម្ម Elefsina ចម្ងាយ ១៨គ.ម
នៅភាគខាងលិចក្រុង Athens។

នៅលើកប៉ាលនេះ មានមនុស្សចំនួន ១១នាក់ ប៉ុន្ដែ ១០នាក់ត្រូវបានគេជួយសង្គ្រោះ ចំណែក
ម្នាក់ទៀតដែលជាមេបញ្ជាការនៃកប៉ាល់នេះ(អាយុ ៤៨ឆ្នាំ) មិនទាន់ត្រូវបានគេរកឃើញនៅ
ឡើយ។

មន្ដ្រីម្នាក់របស់កងកម្លាំងការពារឆ្នេរសមុទ្រក្រិកបានអោយដឹងថា មូលហេតុនៃគ្រោះថ្នាក់
នេះអាចបណ្ដាលមកពីការប៉ះទង្គិចជាមួយនឹងនាវាដែលបានលិចកាលពីមុន៕

ដោយ ៖​​ សូរីយ៉ា
ប្រភព ៖ Reuters

Tags: shipseaoilgreece