CamNews

កីឡាអន្តរជាតិ 

Liverpool កក់​កៅ​អី​ឡើង​ទៅ​វគ្គ ៤​ក្រុម​នៃ​ពាន League Cup ក្រោយ​ទម្លាក់ Leed United ២-០ យប់​មិញ

(លីវើភូល)៖ ក្រុមហង្សក្រហម Liverpool បានឈ្នះកៅអី១ ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេហើយ ក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី៣ របស់​អង់​គ្លេស League Cup បន្ទាប់​ពី​បាន​ទម្លាក់​គូ​ប្រជែង Leed United ដោយ លទ្ធផលបច្ចេកទេស ២-០ យប់​មិញ​នេះ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានរបស់ខ្លួន Anfield ក្រុមដែលទើបយកឈ្នះភ្ញៀវ Sunderland ២-០ នៅ Premier League សប្តាហ៍​មុន​មិន​​អាច​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ Leed United នៅរយៈពេល៤៥នាទីដំបូង និងរង់ចាំរហូតដល់ នាទីទី៧៦ ទើបកីឡាករ Origi រកបានគ្រាប់បំបែកពងមាន់ មុនពេល៥នាទីបន្ទាប់ មិត្តរួមក្រុមដែលមានវ័យទើបតែ ១៧ឆ្នាំ Ben Woodbum បន្ថែមគ្រាប់ទី២។

ជ័យជំនះពេញម៉ោង ៩០នាទីនេះដែរ បានធ្វើឲ្យក្រុម Liverpool រក្សាបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ៤ក្រុម)ដោយរីករាយ គ្រា​ដែល​ម្ចាស់​ផ្ទះ Hull City ក៏​បាន​ទៅ​ដែរ បន្ទាប់​ពី​បាន​យកឈ្នះក្រុមភ្ញៀវ Newcastle United ដោយ លទ្ធផល ៣-១ បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់​ពី​ប្រកួត​ពេញ​ម៉ោង ០-០ និង​ថែម ១៥​នាទី ២​ដង ស្មើ ១-១ ទៀត​នោះ​។

ទាំង Liverpool និង Hull City ត្រូវរង់ចាំ២ក្រុមទៀត ដែលប្រកួតនារាត្រីពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ចប់វគ្គ៨ ក្រុម​សិន​គឺ ម្ចាស់​ផ្ទះ Arsenal ស្វា​គមន៍ Southampton ម៉ោង ២៖៤៥នាទី និង Manchester United ប៉ះក្រុមភ្ញៀវ West Ham United ម៉ោង ៣៖០០នាទីទៀបភ្លឺ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Liverpool