CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េ​ខាង​ជើង បង្ហាញ​វិដេអូ​ជីវ​ចល ព្រ​មាន​អាមេ​រិក និង​កូរ៉េ​ខាង​ត្បូង (មានវិដេអូ)

ប៉េកំាង៖ ប្រទេសកូរ៉េខាងជើង បានបង្ហោះវីដេអូជីវចលមួយ ស្តីពីការបាញ់គ្រាប់មីស៊ីល បំផ្លាញ
យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែរ របស់អាមេរិក ប្រភេទ B-52។ ខ្សែវីដេអូជីវចលនេះ
ត្រូវបានដាក់ចូលទៅក្នុង វែបសាយរដ្ឋកូរ៉េខាងជើងឈ្មោះថា យូរី មីន ស៊ុកគីរី។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងកាលពីរាត្រីថ្ងៃអាទិត្យទី៣១ ខែមីនាឆ្នាំ២០១៣
ថា ខ្សែវីដេអូនោះ ជាការគម្រាមយ៉ាងធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសកូរ៉េខាងត្បូង ប្រសិនបើកូរ៉េខាង
ជើង បាញ់ប្រហារមកលើយន្តហោះ ទម្លាក់គ្រាប់បែកទំាងពីរនោះ ហើយការបង្ហោះវីដេអូមួយនេះ
គឺដើម្បីឆ្លើយតបទៅនឹង យន្តហោះទម្លាក់គ្រាប់បែក របស់អាមេរិកប្រភេទ B-2 ចំនួនពីរគ្រឿង
សម្រាប់បេសកកម្មហ្វឹកហាត់ លើទឹកដីនៃឧបទ្វីបកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍។

ចំណែកអាមេរិកវិញ បានហៅថាការធ្វើសមយុទ្ធ ជាមួយនឹងកូរ៉េខាងត្បូងថា ជាសមត្ថភាពនៃការ
បង្ហាញ និងដឹកនាំសមយុទ្ធរយៈពេលយូរ ការវាយប្រហារជាក់លាក់ និងរហ័ស ហើយវីដេអូជីវ
ចលរបស់កូរ៉េខាងជើង ដែលបង្ហោះនោះ បានបង្ហាញពីការបំផ្លាញអគាររដ្ឋធានី និងមូលដ្ឋាន
ទ័ពរបស់អាមេរិក នៅកោះហ្គូម និងការចាប់ផ្តើមបំផ្លាញប្រទេសជប៉ុនផងដែរ៕

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ