CamNews

ព័ត៌មានអន្តរជាតិ 

សម្ព័ន្ធមិត្តអន្តរជាតិ សម្លាប់បាន “រដ្ឋមន្ដ្រីក្រសួងព័ត៌មាន” របស់ ISIS

សម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយអាមេរិក បានធ្វើការវាយប្រហារតាមអាកាស សម្លាប់បាន
ឧទ្ទាមម្នាក់ដែលត្រូវបានគេជឿថាជា “រដ្ឋមន្ដ្រីក្រសួងព័ត៌មាន” របស់អង្គការរដ្ឋអ៊ីស្លាម ISIS។

Peter Cook ដែលជាអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ ឱ្យដឹងថា Wa'il Adil Hasan Salman al-
Fayad ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ៧កញ្ញា ក្បែរក្រុង Raqqa
ដែលជាទីក្រុងរបស់ក្រុម ISIS នៅស៊ីរី។

AFP ដកស្រង់សំដីរបស់ Peter Cook ឱ្យដឹងកាលពីថ្ងៃទី ១៦កញ្ញាថា “Wa'il ជាអ្នកគ្រប់គ្រងសកម្ម
ភាពផលិតវីដេអូឃោសនា ដែលថតទិដ្ឋភាពធ្វើទារុណកម្ម និងប្រហារជីវិត។ Wa'il គឺជាមេដឹកនាំ
កំពូលបំផុតម្នាក់របស់ក្រុម ISIS ដែលស្និទ្ធនឹង Abu Mohamed al-Adnani ដែលជាអ្នកនាំពាក្យរបស់
ISIS ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី ៣០សីហា”។

យោងតាម Peter Cook ក្រុមមន្ដ្រីអាមេរិក នឹងបន្តសហការណ៍ជាមួយដៃគូក្នុងសម្ព័ន្ធមិត្តដើម្បី
បង្កើតជាឈ្នាន់សម្រាប់យុទ្ធនាការកំចាត់ទាំងស្រុកក្រុម ISIS។

មន្ទីរបញ្ចកោណក៏បានប្រកាសថា បានបញ្ជូនទាហានពិសេសរាប់សិបនាក់ទៅកាន់ព្រំដែនរវាងស៊ីរី
និងតួកគី ដើម្បីទប់ទល់នឹងក្រុម ISIS ទៅតាមការស្នើពីក្រុង Ankara។

មន្ទីរបញ្ចកោណបានបញ្ចេញព័ត៌មានខាងលើ ចំពេលដែលបទឈប់បាញ់នៅស៊ីរីកំពុងរង្គោះរង្គើ
ដោយសារការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយអាវុធ។ តាមការព្រមព្រៀង ក្រុង
Moscow ធ្វើការជាមួយប្រធានាធិបតីស៊ីរី Syria Bashar al-Assad និងអាមេរិកសហការណ៍ជាមួយ
ក្រុមសម្ព័ន្ធមិត្តដើម្បីបំបាត់សម្លេងកាំភ្លើង។

ការព្រមព្រៀងបានចាប់ផ្ដើមពីថ្ងៃទី ១២កញ្ញា ហើយអូសបន្លាយ ៧ថ្ងៃ ខណៈនោះ សកម្មភាពជួយ
សង្គ្រោះបែបមនុស្សធម៌ត្រូវបានអនុញ្ញាត។ ចំណែករុស្ស៊ី និងអាមេរិកនឹងសហការណ៍គ្នាដើម្បីវាយ
ប្រហារពីអាកាស កំទេចពួក ISIS និងក្រុម Fateh al-Sham ដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់
al-Qaeda៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ AFP/ theguardian


Tags: ISIS រដ្ឋអ៊ីស្លាម Wa'il Adil Hasan Salman al- Fayad