CamNews

កីឡាជាតិ 

ថ្នាក់​ដឹក​នាំ​ទ័ព ទៅ​ទទួល​កីឡាករ​កូរ៉េ​ខាង​ជើង ដែល​ជា​សមាជិក​ថ្មី​ខ្លួន

(ភ្នំពេញ)៖ សមាជិកថ្មីរបស់ក្រុមក្រសួងការពារជាតិ (ទ័ព) ២រូប រួមមានកីឡាករ Jang Song Hyok និង Ri Hyok Chol ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ខូវ ឆាយ អ្ន​ក​ចាត់​ការ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ នេះ​បើ​យោង​តាម Facebook ផ្លូវ​ការ​របស់​ទ័ព ដែល​ទើប​បង្ហោះ​មុន​នេះ​បន្ដិច។

គួរបញ្ជាក់ផងដែរថា ដើម្បីត្រៀមប្រកួតជើងទី២ នៃលីគកំពូលកម្ពូជា ក្រុមក្រសួងការពារជាតិ បាននាំចូលកីឡាករកូរ៉េខាងជើង ២​រូប​បន្ថែម​ទៀត មក​ពង្រឹង​សមត្ថ​ភាព​ក្រុម ដើម្បី​ឆ្ពោះ​ទៅ​ប្រជែង​យកតំណែងជើងឯក រដូវកាលថ្មីនេះ។ កីឡាករចំណូលថ្មីនេះ គឺ​មាន​ខ្សែ​ការ​ពារ​ម្នាក់ និង​ខ្សែ​ប្រយុទ្ធ​ម្នាក់ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​កីឡាករ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ជើង និង​មាន​កម្រិត​សមត្ថ​ភាព​ខ្ពស់​។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ធ្លាប់បានបញ្ជាក់ថា Jang Song Hyok និង Ri Hyok Chol ត្រូវ​បង្ហាញ​សមត្ថភាព​លើក​ដំបូង អំឡុង​ប្រកួត​ជើង​ទី​២​ ជា​មួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅថ្ងៃទី១៨ ខែមិថុនាចុងសប្ដាហ៍នេះ។ ដូច្នេះ​សមត្ថភាព​ពួក​គេ​ល្អ​កម្រិត​ណា អ្នក​គាំទ្រ​នឹង​ដឹង នៅ​ក្នុង​ឱកាស​នោះ៕


ផ្តល់សិទ្ធិដោយ​​ ៖ ខ្មែរថកឃីង


Tags: Local news Sport news Phnom Penh