ថៃ ៖ ជាមួយនិងការស្វាគមន៍ដ៏កក់ក្តៅ តាំងពីពេលនៅព្រលានយន្តហោះ និងនៅផ្សារទំនើបអុីអនសែនសុខ បានធ្វើឲ្យតារាសម្តែងថៃលោក Mark prin សប្បាយចិត្តយ៉ាងខ្លាំង ហើយក៏មិននឹកស្មានថា មានហ្វេនច្រើនដល់ថ្នាក់នេះនៅក្នុងប្រទេសកម្ពុជាផងដែរ ។
ក្រោយពីទៅដល់ទឹកដីកំណើតភ្លាម Mark prin បានសរសេរពាក្យថ្លែងអំណរគុណទៅដល់ហ្វេននៅប្រទេសកម្ពុជា តាមរយៈគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដោយលើកឡើងថា "ជូនចំពោះអ្នកគាំទ្រជនជាតិកម្ពុជារបស់ខ្ញុំ។ សូមអរគុណយ៉ាងខ្លាំងសម្រាប់ថ្ងៃនេះ អរគុណសម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ។ អរគុណសម្រាប់ការគាំទ្រខ្ញុំ ហើយខ្ញុំពិតជាសង្ឃឹមថា យើងនឹងអាចជួបគ្នាញឹកញាប់ណាបាទ" ។
នៅក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងអិនធឺណិតជាច្រើនចូលខមមិនទៅកាន់តារាសម្តែងវ័យ ២៨ ឆ្នាំនេះផងដែរ ៕
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ដោយ ៖ គន្ធា