ថៃ ៖ មិនថាជាតារាល្បី ឬជាសាមញ្ញជនទូទៅនោះទេ ពួកគេតែងតែមានមិត្តជិតដិតជានិច្ច ។ ពាក្យថា Best Friend គឺមានតម្លៃកាត់ថ្លៃមិនបាននោះទេ ។ ហើយថ្ងៃនេះ Camnews នឹងធ្វើការបង្ហើបនូវមិត្តភាពរវាងតារាល្បីជាច្រើនដួងរបស់ប្រទេសថៃ ដែលមានមិត្តជិតដិត ជាតារាល្បីដូចគ្នា ៖
១. លោក Weir Sukollawat និង Ken Phupoom
ពួកគេទាំងពីរជិតដិតនឹងគ្នា ដោយសារតែមានអ្នកគ្រប់គ្រងតែមួយជាមួយគ្នា ។ ហើយតារាថៃទាំងពីរដួងនេះ ចូលចិត្តធ្វើលំហាត់ប្រាណជាមួយគ្នា ដោយជិះម៉ូតូធំ ។
២. នាង Toey Jarinpohn និងនាង Gypso Ramita
តារាស្រីទាំងពីរដួងដ៏ស្រស់ស្អាត ជិតដិតនឹងគ្នាព្រោះតែងតែរួមការងារជាមួយគ្នា និងប្រកបជំនួញជាមួយគ្នាថែមទៀតផង ។
៣. នាង Bella Ranee និងនាង Mo Monchanok
ក្រោយពីមានអ្នកគ្រប់គ្រងជាមួយគ្នាមក តារាថៃទាំងពីរដួងនេះ ក៏ក្លាយជាមិត្តជិតដិតនឹងគ្នា ។
៤. នាង Aum Patchrapa និងនាង May Feungarom
ពួកគេជិតដិតនឹងគ្នាជាយូរណាស់មកហើយ ។ ទោះបីជា Aum Patchrapa មានមិត្តភក្តិច្រើន ប៉ុន្តែនាង May Feungarom គឺនៅតែជាមិត្តល្អបំផុតសម្រាប់នាង ។
៥. នាង Nicha Nattanicha, Apple Lapisara និងនាង Mook Worranit
ក្រុមនេះគឺមានឈ្មោះថា Power puff MAN ។ នាង Apple Lapisara ស្គាល់គ្នាជាមួយនិង Nicha Nattanicha ដោយសារតែពួកគេរៀនសាលាជាមួយគ្នា បន្ទាប់ពី Apple គឺ Mook Worranit ដោយសារតែនាងធ្វើការនៅក្នុង GMM ។
៦. លោក Nadech Kugimiya និងលោកThanwa Suriyajak
ទោះធ្វើការនៅស្ថានីយ៍ទូរទស្សន៍ផ្សេងពីគ្នា ប៉ុន្តែអ្នកទាំងពីរមានអ្នកគ្រប់គ្រងតែមួយជាមួយគ្នា ដូច្នេះហើយទើបធ្វើឲ្យពួកគេជិតដិតនឹងគ្នា ។
៧. លោក Tao Somchai, Mos Patiparn និងលោក Noom Sornram
តារាថៃទាំង ៣ ដួងនេះ ជិតស្និទ្ធនឹងគ្នាអស់រយៈពេលជាង ២០ ឆ្នាំ ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews