(អាមេរិក)៖ ស្ត្រីម្នាក់រស់នៅរដ្ឋ Pennsylvania ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបង្កការរំខាន ដល់អ្នកជិតខាង ព្រោះតែការប្រព្រឹត្តទង្វើ មិនសមរម្យតាម រយៈការមានសិច ជាមួយដៃគូបញ្ចេញ សម្លេងឮខ្លាំងពេក។
Tanya Saylor ជាអ្នកជិតខាងរបស់នារី អាយុ២៥ឆ្នាំឈ្មោះ Amanda Marie Warfel បាននិយាយថា បន្ទប់ដេកកូនស្រីពីរនាក់របស់នាង មានជញ្ជាំងជាប់នឹងបន្ទប់ដេក របស់ Warfel តែរាល់យប់ពួកគេ មិនដែលបានដេកលក់ស្រួលទេ ព្រោះតែនាង Warfel លេងល្បែងសិច ជាមួយដៃគូ និងបើកចម្រៀងឮខ្លាំងណាស់ រហូតដល់រង្គើ របស់របរទៀតផង ដល់ថ្នាក់កូនៗរបស់ខ្លួន យកកាសបិទត្រចៀក ដេកទើបទ្រាំលែងបាន នាងក៏ទូរស័ព្ទទៅប៉ូលិស ប្តឹងពីរឿងនេះ។
ប្រសិនបើរកឃើញពិរុទ្ធភាព Warfel នឹងត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេលចាប់ពី ៤៥ ដល់៩០ថ្ងៃ និងហាមមិនឲ្យទាក់ទងក្រុមគ្រួសារឡើយ។ ចំណែក Warfel ក៏ចង់សុំអភ័យទោស ដល់គ្រួសារ Saylor ដែរ ចំពោះទង្វើមិនសមរម្យ របស់នាងកន្លងមក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង