CamNews

តារា 

ទស្សនាវីដេអូលោក ចាប ចៀន ឡើងវាយ ក្នុងទ្រុងដណ្ដើមស្រីស្អាត (វីដេអូខាងក្នុង)

ភ្នំពេញៈ តារាកំប្លែងជើងចាស់ ដែលធ្លាប់តែប្រើវោហារសារស័ព្ទ បង្កើតបានជាសំណើច សើច ចុកពោះ លោក ចាប ចៀន បានចាប់អាជីពថ្មី មួយទៀតហើយ គឺក្លាយជាកីឡាករ ប្រដាល់វាយ ដាក់ទ្រុង ដ៏លេចធ្លោរ បន្ទាប់ពីលោកបង្ហាញវត្តមាន ក្នុងកម្មវិធី បើកសម្ពោធសង្វៀន ប្រដាល់ ក្បាច់គុនខ្មែរ ចម្រុះរបស់ស្ថានីយ៍ ទូរទស្សន៍បាយ័ន កាលពីដើម ខែមិថុនាកន្លងទៅនេះ ។

នៅក្នុងវីដេអូមានរយៈពេល ១៣នាទីនេះដែលលោក ចាប ចៀន ប្រើក្បាច់គុនខ្មែរ ចម្រុះវាយ ផ្ដួល គូប្រកួតរបស់ខ្លួន រហូតដល់ទៅ ៣នាក់ ដើម្បីដណ្ដើមស្រីស្អាតម្នាក់ នៅក្នុងទ្រុងតែមួយ នោះ បានធ្វើឲ្យ អ្នកចូលរួមទស្សនា ស្ងើចសរសើរយ៉ាងខ្លាំង ប៉ុន្ដែទោះជាយ៉ាងណាវីដេអូនេះ គ្រាន់តែជាការសម្ដែង របស់ក្រុមលោក ចាប ចៀន ប៉ុណ្ណោះដើម្បីធ្វើឲ្យកម្មវិធី បើកទំព័រប្រដាល់ ដាក់ទ្រុង របស់សង្វៀនបាយ័ន ទទួលបាន ការគាំទ្រកាន់តែច្រើន ។

សូមទស្សនាវីដេអូ ក្រោមនេះទាំងអស់គ្នា ថាតើគួរឲ្យចង់សើចប៉ុណ្ណានោះ ?


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star,  comedian,  khmer star,  jab jean