CamNews

ការដកទ័ពចេញសារថ្មីរបស់កម្ពុជា ពីតំបន់ប្រាសាទ ព្រះវីហារ

ភ្នំពេញ៖ គំរោងការណ៍ប្រកាសដកទ័ពចេញពីតំបន់នៅជិតប្រាសាទព្រះវិហាររបស់កម្ពុជា
គឺមិនមានលទ្ធផលនោះទេ ប៉ុន្តែវាគ្រាន់តែជាកល្បិចបញ្ជោតមួយប៉ុណ្តោះរបស់កម្ពុជា។

យោងតាមប្រភពកងទ័ពថៃម្នាក់ បានឱ្យដឹងថា កម្ពុជាមិនបានដកទ័ពទេ ទាហ៊ានរបស់ពួក
គេគ្រាន់តែ   ដកចេញឆ្ងាយពីតំបន់ប្រាសាទព្រះវិហារ គឺចេញពីលើកំពូលភ្នំ មកនៅដីខាង
ក្រោមភ្នំ និងចេញពីតំបន់មានជំលោះតែប៉ុណ្តោះ។

តាមប្រភពកងទ័ពថៃដដែល បានបន្តថាទាហ៊ានរបស់កម្ពុជាមានចំនួនប្រមាណជា៥,០០០
នាក់ នៅក្នុងតំបន់មានជំលោះ។

គួររំលឹកផងដែរថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំមុន បានចេញដីកាបង្គាប់ឱ្យ
កម្ពុជា និងថៃ ដកទ័ពចេញចំងាយ ១៧,៣គីឡូម៉ែត្រការ៉េពីតំបន់នៅជិតប្រាសាទព្រះវិហារ
និង ៤,៦គីឡម៉ែត្រពីតំបន់មានជំលោះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ bangkokpost


Tags: Phnom Penh Cambodia Troop