CamNews

កីឡាអន្តរជាតិ 

Smalling, Mata និង Lingard រក​បាន​ម្នាក់​១​គ្រាប់​ជួយ​ឲ្យ Man Utd ឡើង​វគ្គ​៨​ក្រុម​នៃ​ពាន FA Cup

(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារ Chris Smalling ខ្សែបម្រើប្រយុទ្ធ Juan Mata និងខ្សែប្រយុទ្ធ Jese Lingard រក​បាន​ម្នាក់​១​គ្រាប់ ពេល​បំបាក់​ម្ចាស់​ផ្ទះ Shrewsbury Town ៣-០ នាំ Manchester United ឡើងទៅវគ្គ៨ក្រុមចុង ក្រោយ​នៃ​ពាន​រង្វាន់​លំដាប់​ទី២​អង់គ្លេស FA Cup ។

FA Cup ជាពានតែ១គត់ដែលក្រុមដែលកំពុងធ្លាក់ទម្រង់លេង Man Utd រំពឹងឈ្នះនារដូវកាលនេះ បន្ទាប់​ពី​ជ្រុះ​ចេញ​ពី Champions League ក្នុងពូលមកលេងនៅ Europa League វិញ និងពានធំ Premier League កំពុង​ស្ថិត​ក្នុង​លំដាប់​លេខ​៥នៅឡើយ ។

កីឡាករខ្សែការពារជនជាតិអង់គ្លេស Chris Smalling ជាអ្នកបើកទំព័រគ្រាប់ទី១ នៅត្រឹមនាទីទី៣៧ មុន​ពេល​ដែល​មិត្ត​រួម​ក្រុម​កីឡាករ​អេស្ប៉ាញ Juan Mata បន្ថែមគ្រាប់ទី២នៅនាទីទី៤៥ ធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាត​ដាច់​គ្នា​ជា​ខ្លាំង និង​គ្រាប់​ទី៣​ទៀត​នៅនាទីទី៦១ ពី​ការ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​វ័យ​ក្មេង Jesse Lingard ដើម្បីឡើងទៅ ជួបក្រុម West Ham Unted វគ្គ៨ក្រុមនៅទឹកដីកីឡដ្ឋាន Old Trafford ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី