CamNews

តារា 

Chris Smalling ចង់សងសឹកលើក្រុម Manchester City អោយចាស់ដៃ

ខ្សែរការពាររបស់ Manchester United កីឡាករ Chris Smalling ទទួលស្គាល់ថារូបគេបាន
គុំគួនទៅលើក្រុម Manchester City ហើយចង់ធ្វើការសង្សឹកអោយចាស់ដៃបើសិនជាអាច ។
ក្រុម Manutd ត្រូវជួបជាមួយ Chelsea ក្នុងវគ្គ ៨ ក្រុមចុងក្រោយក្នុងការប្រកួត FA Cup នៅ
យប់​នេះដែលមាន Manchester City រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់រួចទៅហើយ ។



Smalling នៅតែចង់ចាំកាលពីឆ្នាំមុនដែលខែ ឧសភាដែលជាពេលក្រុម Manchester United
ខកចិត្តជាខ្លាំងព្រោះតែ Manchester City ដណ្តើមយកពានរង្វាន់ Premier League របស់ខ្លួន
ដែលសឹងតែធ្លាក់មកដល់ដៃទៅហើយតែត្រូវបាត់ទៅវិញ ។ Smalling បន្តថា មុននឹងបានជួប
ជាមួយ Manchester City ពួកគេត្រូវយកឈ្នះ Chelsea សិនដែលមិនមែនជាការងាយស្រួល
នោះទេ ។ Smalling បន្ថែមចុងក្រោយថាក្រុម Manutd នឹងយកពានរង្វាន់ Premier League 
បានហើយបើសិនជាអាចទំលាក់ Manchester City ចេញពី FA Cup ទៀតនោះការសងសឹក
របស់គេពិតជាផ្អែមត្រជាក់ចិត្តណាស់ ៕ 


ដោយ ៖ កុសល
ប្រភព ៖ skysports 


Tags: smalling manchester united man city football