CamNews

តារា 

Rooney បញ្ចេញភាព វិជ្ជមានចំពោះ មិត្តថ្មី Juan Mata

Rooney កីឡាករល្អ ប្រចាំបិសាចក្រហម Manchester United ថ្មីៗនេះ បានបញ្ចេញផលវិជ្ជមានដល់ មិត្តរួមក្រុមថ្មី Juan Mata ។

Rooney calls for patience with Mata

Mata បានចាប់ផ្តើម លេងអោយក្រុម Manchester United បន្ទាប់ពីផ្ទេរ ចេញពី Chelsea បាន ៤ ប្រកួត​ហើយ ដែលក្នុងនោះ ឈ្នះបាន តែម្តងប៉ុណ្ណោះ ។ នៅក្រោមការ ដឹកនាំរបស់ David Moyes នោះកីឡាករ Mata បានធ្វើអោយ Rooney ឃើញផលវិជ្ជមាន ។  Rooney ប្រាប់ថា Mata លេងល្អ តែយ៉ាងណាក្តី គេត្រូវការ ពេលវេលា ហើយវាមិនមែន ឆាប់ៗនេះនោះទេ ដើម្បីអាច លេងត្រូវជើង ជាមួយនិង ដៃគូ Van Persie ។ កីឡាករណាៗ ក៏ដូចគ្នាដែរ គឺត្រូវការ ពេលវេលា ដើម្បីអាចស៊ាំនិង រកឃើញ ទំរង់លេងរបស់ខ្លួន អោយស៊ីចង្វាក់ ។



Rooney ក៏បានបន្ថែម ទៅលើលទ្ធផល ស្មើជាមួយ Arsenal ផងដែរ ដោយនិយាយថា ពួកគេលេង និងទប់ទល់ បានល្អព្រោះ Arsenal មិនមែនជា ក្រុមអន់ឡើយ ។ យ៉ាងណាមិញ យើងកត់សំគាល់ ឃើញថា Mata ទទួលបាន ផលវិជ្ជមានច្រើន មែនពីមិត្តរួមក្រុម ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ goal 


Tags: football manchester united david moyes sir alex rooney mata