ព័ត៌មានអន្តរជាតិ ៖ ម៉ាឡេស៊ី នឹងនិរទេស ជនជាតិកូរ៉េខាងជើង ចំនួន ៥០នាក់ ដែលស្នាក់នៅហួស កាលបរិច្ឆេទទិដ្ឋាការដែលបានកំណត់ នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ឧប នាយករដ្ឋមន្រ្តី នៅថ្ងៃអង្គារទី ១៤ មីនា នេះ ដែលករណីនិរទេសនេះ គឺជាករណីលើកលែងមួយ ចំ ពេលដែលមានការហាមឃាត់មិនឲ្យពលរដ្ឋកូរ៉េខាងជើង ធ្វើដំណើរ ចាកចេញពីប្រទេសម៉ាឡេស៊ី ក្រោយពីមានជម្លោះការទូត រវាងប្រជាជាតិទាំង ២ ចាប់តាំងពីមានករណីសម្លាប់ លោក Kim Jong Nam នៅឯព្រលានយន្តហោះអន្តរជាតិ ប្រទេសម៉ាឡេស៊ី។
Kim Jong Nam ដែលត្រូវជាបងប្អូនប្រុស មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន នោះ ត្រូវបាន ឧក្រិដ្ឋជនលបសម្លាប់កាលពីខែមុន នៅប្រទេសម៉ាឡេស៊ី ដោយធ្វើការវាយប្រហារសារជាតិគីមី បំពុល VX ដែលករណីស្លាប់នេះហើយ បាននាំមកនូវជម្លោះការទូត រវាងប្រទេសទាំង ២ ឈានទៅ បណ្តេញអ្នកការទូត ប្រទេសទាំង ២ និង ហាមមិនឲ្យប្រជាជនមកពី ២ ប្រទេសនេះ អាចធ្វើដំណើរ ចេញទៅក្រៅប្រទេសបាន។
ប៉ុន្តែនៅថ្ងៃអង្គារព្រឹកមិញនេះ ឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamidi គូសបញ្ជាក់ដល់ក្រុមអ្នក យកសារព័ត៌មានឲ្យដឹងថា ជនជាតិកូរ៉េខាងជើង ៥០នាក់ ដែលកំពុងតែបម្រើការងារនៅក្នុងរដ្ឋ Sarawak លើដីកោះ Borneo ដែលជាតំបន់សាជីវកម្មរ៉ែធ្យូងថ្ម និងភាគច្រើនជួលបុគ្គលិកជាជនជាតិ បរទេសនោះ នឹងធ្វើការនិរទេសចេញពីប្រទេសម៉ាឡេស៊ី បើទោះបីជា មានការហាមឃាត់ មិនឲ្យ ពលរដ្ឋកូរ៉េខាងជើង ធ្វើដំណើរចាកចេញពីប្រទេសម៉ាឡេស៊ី កាលពីពេលកន្លងទៅយ៉ាងណាក៏ ដោយចុះ ។ លោកបញ្ជាក់ក្តែងឲ្យដឹងថា យើងនឹងធ្វើការចាប់បញ្ចូន បុគ្គលិកជនជាតិ កូរ៉េខាងជើង ដែលកំពុងតែបម្រើការងារនៅរដ្ឋ Sarawak ទៅកាន់ស្រុកកំណើតវិញ ព្រោះថា ពួកគេកំពុងតែស្នាក់ នៅហួសកាលបរិច្ឆេទកំណត់ទិដ្ឋាការ។ ពួកគេនឹងត្រូវនិរទេស ក្នុងពេលឆាប់ៗនេះហើយ ៕
-ក៏ព្រោះករណីស្លាប់ លោក Kim, ម៉ាឡេស៊ី ព្រមាន កូរ៉េខាងជើង ហាមលលេង ល្បែង ជាមួយពលរដ្ឋខ្លួនឲ្យសោះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA