CamNews

វីដេអូសិច បង្ហាញពីការរំលោភរបស់ Li Zongrui ត្រូវគេបង្ហោះ លើអ៊ីនធើរណែត

វីដេអូមានរយៈពេល ជាង ១នាទី ដែលថតពីសកម្មភាពកូនអ្នកមាននៅតៃវ៉ាន់រំលោភនារីរង
គ្រោះ បានក្លាយជាឧបសគ្គប្រឆាំងនឹងការបដិសេធរបស់កូនអ្នកមានរូបនេះ ថានារីទាំងនោះ
បានស្ម័គ្រចិត្ត។

បន្ទាប់ពីបានចេញមកសារភាព កូនអ្នកមាននៅតៃវ៉ាន់ ឈ្មោះ Li Zongrui គ្រាន់តែសារភាពថា
ខ្លួនបានរួមភេទជាមួយនឹងនារីជាច្រើននាក់ ក្នុងនោះមានទាំងតារាចិន ៣១នាក់ផងដែរ ប៉ុន្ដែ
Li Zongrui ​បានអះអាងថា ពួកនារីទាំងនោះ សុទ្ធតែស្ម័គ្រចិត្ត គឺមិនមានការបង្ខិតបង្ខំ ដាក់ថ្នាំ
ឬចាប់រំលោភនោះឡើយ។

 

 

 

 

 

 

 

 

 
ទោះយ៉ាងនេះក្ដី រូបភាពក្ដៅសាច់ និងវីដេអូសិចមួយចំនួន ក្នុងចំណោមវីដេអូ និងរូបសិចរាប់
មិនអស់របស់ Li Zongrui  ត្រូវបានគេបង្ហោះនៅតាមគេហទំព័រ "ងងឹត" នៅប្រទេសចិន កាល
ពីពេលថ្មីៗនេះ បានធ្វើអោយការបដិសេធរបស់ Li Zongrui ​លេងមានប្រសិទ្ធិភាព។

យោងតាមប្រភពព័ត៌មានពីនគរបាល អោយដឹងថា ក្នុងចំណោមវីដេអូក្ដៅសាច់ជាច្រើនរបស់
Li Zongrui ដែលត្រូវបានគេបង្ហោះលើប្រព័ន្ធអ៊ីនធើរណែត គេឃើញមាននារីចំនួន ៦នាក់ ក្នុង
ចំណោមនារីរាប់សិបនាក់ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយ Li Zongrui គឺមានអាការៈ
មិនដឹងខ្លួន ស្រវឹងជោក។ ក្នុងពេលរួមភេទ នារីទាំង ៦រូបខាងលើនេះ បានបញ្ចេញកាយវិការ
ប្រឆាំង និងស្រែកខ្លាំងៗថា "កុំៗ" ផងដែរ។

ក្រៅពីនេះ នៅក្នុងវីដេអូខ្លីមួយទៀត គេឃើញមានទិដ្ឋភាពនារីម្នាក់បដិសេធនឹងការបង្ខិតបង្ខំរបស់
Li Zongrui ដោយស្រែកថា "មិនបានទេ! ដល់ថ្ងៃមករដូវហើយ!" ប៉ុន្ដែ Li Zongrui មិនឈប់នោះទេ
គេនៅតែបន្ដរហូតបានសម្រេច។

បច្ចុប្បន្ន Li Zongrui កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៣០ឆ្នាំ នៅពេលមាននារីរងគ្រោះ
ចំនួន ១០នាក់ បានដាក់ពាក្យប្ដឹង។ រយៈពេលនៃការជាប់ពន្ធនាគាររបស់ Li Zongrui អាចនឹងត្រូវ
កើនឡើង​ ប្រសិននារីរងគ្រោះផ្សេងទៀតសុខចិត្តប្ដឹងកូនអ្នកមានរូបនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: Li Zongrui Sex Scandal video star Taiwan