CamNews

តារា 

កុល ដាវី ដឹកដៃ សុខ រក្សា ត្រឡប់​មក​ស្រុក​វិញ​ អម​ជាមួយ​ជោគជ័យ

ភ្នំពេញៈ បន្ទាប់ពី កញ្ញា កុល ដាវី បានទៅសម្តែងនៅ លើទឹកដីសម្បូរ ដុល្លាមហាអំណោច រយៈ
ពេល៣ខែ ជាមួយ លោក សុខ រក្សា រួច នាងក៏បានដឹកដៃ បណ្តើរគ្នាឡើង យន្តហោះបោះពួយ
ត្រឡប់មកដល់ ស្រុកកំណើតវិញ កាលពីរាត្រី យប់មិញនេះវិញ ជាមួយស្នាម ញញឹមដោយសារ
តែជោគជ័យមិនចាញ់ ការទៅសម្តែង អូស្ត្រាលីទេ។

ថ្លែងនៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ក្រោយពីនាងចុះពី យន្តហោះនៅវេលាម៉ោង ១១យប់
ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ មិនបានប៉ុន្មាននាទីផង ដោយទឹកមុខសប្បាយ រីករាយសម្ញែង អារម្មណ៍
រំភើបក្តុកក្តួល រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា រយៈពេល៣ខែនេះនាង និងលោក សុខ រក្សា ទទួល
បានការគាំទ្រ ស្រលាញ់លើកទឹកចិត្ត ដល់ពួកនាងខ្លាំង ណាស់មិន តែប៉ុណ្ណោះ នាងក៏ទទួលបាន
កាដូជាច្រើនផង ពីបងប្អូនខ្មែររស់ នៅទីនោះមិនតិចដែរ។

ដាវី បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅក្រោយពីនាង បញ្ចប់ការសម្តែងនៅ អាមេរិកមានគម្រោង
ចង់បន្តប៉ាស្ព័រ (Passport) ចេញទៅសម្តែង នៅកាណាដា បន្តទៀតតែដោយសារ តែរង់ចាំយូរពិបាក
ក្នុងការពន្យាពេលនៅលើទឹកដីអាមេរិកបន្ត ទើបសម្រេចចិត្តត្រឡប់មកវិញសិន ហើយចំពោះគម្រោង
លម្អិតថាត្រូវចេញ ទៅសម្តែងនៅក្រៅ នៅពេលណាទៀត នោះគឺមិនទាន់ដឹងទេ។

ក្នុងរយៈពេលដែល កញ្ញា កុល ដាវី និង លោក សុខ រក្សា ទៅសម្តែងនៅ ក្រៅប្រទេសជាមួយគ្នា ក៏
មានព័ត៌មាន លេចឮមិនតិចទេ ថាពួកគេមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយគ្នាដោយ បង្កើន
ភាពផ្អែមល្ហែម ជាមួយគ្នាហួសពី ដៃគូចម្រៀងមើល ទៅប្រៀបបីដូចជា គូស្នេហ៍ថ្មោងថ្មីដូច្នេះ។

ជុំវិញព័ត៌មានលើក ឡើងបែបនេះ ត្រូវបានតារាសម្តែង និងជាតារាចម្រៀងថ្មី កញ្ញា កុលដាវី បាន
ចេញមុខ បកស្រាយថា“ ខ្ញុំនិង លោក រក្សា គ្មានទំនាក់ទំនងស្នេហា អីជាមួយគ្នាទេហើយ ខ្ញុំចង់ប្រាប់
ថាខ្ញុំ ច្រានចោលចំពោះ ព័ត៌មានទាំងអស់នេះ ហើយរាល់ការស្និទ្ធស្នាល រវាងពួកនាង ទាំងពីរនាក់ គឺ
គ្រាន់តែជាការ សម្តែងដោយសារពួកខ្ញុំចាប់ដៃគូចម្រៀង និងសម្តែងនៅក្រៅប្រទេសជាមួយគ្នាហើយ
ខ្ញុំ ក៏មិនចង់ឲ្យមាន ព័ត៌មានបែបនេះ លេចឮជាមួយ គ្នាម្តងទៀតទេ” ។

តែដោយឡែក លោក សុខ រក្សា បែរជារុញរាមិនចង់ឆ្លើយសំនួរ ពាក់ព័ន្ធរឿងស្នេហា របស់ ដាវី និង
លោកឡើយដោយលោកគ្រាន់ តែនិយាយដោយខ្លីថា“ខ្ញុំមិនចង់និយាយពេលនេះទេ ចាំនិយាយតាម
ទូរស័ព្ទទៅ”។

ខុសប្លែកពី កញ្ញា ដាវី ដែលមានភាព ក្លាហានហ៊ានចេញមុខ និយាយបដិសេធជា សាធារណៈថានាង
មានទំនាក់ទំនង ឬក៏គ្មានដោយចំហរគ្មាន ការលាក់បាំង អាថ៌កំបាំងនោះទេ ហើយនៅពេល ដែលឮ
លោក សុខ រក្សា បង្ហាញពីជំហរ បដិសេធមិនចង់ និយាយពីរឿង ស្នេហាអ្វីនោះទេ រហូតធ្វើឲ្យគេកាន់
តែ ច្បាស់ក្នុងចិត្តថាព័ត៌មាន ដែលលេចឮថាពួកគេ ទាំងពីរនាក់មាន ទំនាក់ទំនង ស្នេហាជាមួយនោះ
គឺប្រហែលជាមានតែខាងបុរសទេ មើលទៅដែលទើប តែចាប់ផ្តើមបង្កាត់ ភ្លើងស្នេហ៍ ដោយភាគីខាង
ស្រី មិនទាន់ដឹងខ្លួន ផងមើលទៅ៕

ដោយ៖ LookingToday
ផ្តល់សិទ្ថិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star