CamNews

កីឡាអន្តរជាតិ 

អតីតខ្សែការពារ Man United ម្នាក់ប្រាប់ឲ្យលោក Van Gaal ចុះចេញពីតំណែង កុំចាំគេដេញចេញទាន់

ព័ត៌មានកីឡា៖ អតីតកីឡាករខ្សែការពារ របស់ក្លឹប Man United ម្នាក់ឈ្មោះថា Paul Parker បានចេញមុខ​សម្ដែងការបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន​ ទាក់ទងនឹងការដឹកនាំរបស់លោក Louis Van Gaal ដែលគាត់បានថ្លែងថា លោក Louis Van Gaal គួរតែសម្រេចចុះចេញពីតំណែង ត្រឹមរដូវកាលនេះ ទៅប្រសើរជាង នៅបន្ដ ហើយឲ្យគេដេញចេញទាន់ ប្រសិនជារដូវកាលនេះបាតដៃទទេ។ 

នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ក្លឹប Man United នឹងប៉ះជាមួយ Norwich City ក្នុងទឹកដីរបស់ខ្លួន ស្របពេលដែល កន្លងមក ក្លឹប បានបរាជ័យ ប្រាំការប្រកួតមកហើយ ហើយព្រឹត្ដិការណ៍ Champions League ក៏ត្រូវធ្លាក់មកផងដែរ។

លោក Paul Parker ដែលជា អតីតខ្សែការពាររបស់ក្លឹបកន្លងមក ធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោក ​Sir Alex Ferguson បានថ្លែងថា លោក Louis Van Gaal គួរតែចុះចេញពីតំណែង ដោយសន្ដិភាព ជា​ជាង​ត្រូវបានគេដេញ។ ប្រភពដដែលបានបន្ដទៀតថា ​លោក Louis Van Gaal គាត់អាចដាក់ខ្លួន ហើយយល់​​ពីស្ថានភាពការងា និងដឹងច្បាស់ពីខ្លួនគាត់ ដូច្នេះគាត់គួរនៅត្រឹមតែរដូវកាលនេះ ទៅបានហើយ រឺមួយ​ក៏គាត់អាចផ្លាស់ប្ដូរ គ្រប់យ៉ាង ធ្វើឲ្យប្រសើរជាងនេះ។ កន្លងមក លោក Sir Alex Ferguson គឺជាអ្នក​ដឹកនាំមួយ រូប​ដែលចេះបត់បែន តាមទម្រង់កីឡាករប្រែប្រួល គាត់អាចដឹងមុន រាល់ការប្រកួត​ហើយគាត់​ក៏ធ្វើការតាមការប្រែប្រួលនោះ គាត់មិនមែនជាមនុស្សដែលមាន ភាពស្ទក់នោះទេ ។ ចំណែក លោក Van Gaal ដូចជា​មិនសូវមានភាព បត់បែន តាមទម្រង់លេងរបស់កីឡាករទាល់តែសោះ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ espnfc. 


Tags: Spor News Football Man United Van Gaal