CamNews

ព័ត៌មានអន្តរជាតិ 

អាគារទ្រូមភ៍ ដ៏ខ្ពស់បំផុត នឹងផុសឡើង នៅប្រេស៊ីល

រីយ៉ូ ឌឺ ហ្សេនេរ៉ូ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី១៩
ខែធ្នូ ឆ្នាំ២០១២ នេះថា មហាសេដ្ឋីវិនិយោគ នៅ ប្រេស៊ីល លោក ដូណាល់ ទ្រូមភ៍ បាន ប្រកាស
ថានឹង កសាងនូវ អាគារការិយាល័យ ដ៏ខ្ពស់បំផុតនៅតំបន់ កំពង់ផែទីក្រុង រីយ៉ូ របស់ ប្រទេស
ប្រេស៊ីល។ នេះបើ តាមការអះអាង ពីក្រុមហ៊ុន ទ្រូមភ៍គ្រូប នៅថ្ងៃអង្គារ។

លោក ដូណាក់ ទ្រូម ដែលត្រូវជាកូនប្រុសរបស់មហាសេដ្ឋីអាមេរិក មួយរូប និង ជានាយករង
ប្រតិបត្តិនៃ ក្រុមហ៊ុន ទ្រូមភ៍ បាននិយាយថា គម្រោង ការណ៍ខាងលើនេះ គឺជាការធ្វើ ពាណិជ្ជកម្ម
ដំបូងរបស់ក្រុមហ៊ុន លោកនៅប្រទេសប្រេស៊ីល ហើយក្នុងគម្រោងនោះ គេនឹង កសាងអាគារ
កម្ពស់ ៣៨ជាន់ ចំនួន៥ នៅលើផ្ទៃដីប្រមាណជា ៣២.០០០ ម៉ែត្រក្រឡា។

ក្រុមហ៊ុនខាងលើនេះមិនបាន បញ្ជាក់លម្អិតទាក់ទង ទៅនឹងពេលវេលា និង ផែនការណ៍សាងសង់
នោះទេ ប៉ុន្តែបើតាមតម្លៃទីផ្សារ នៃការសាងសង់ នេះ គឺអាចនឹងត្រូវចំណាយ ទឹកប្រាក់ ប្រហែល
ជា ៥ទៅ៦ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការលើក ឡើងរបស់ លោក កាឡូស
ទេរ៉េភីនស៍ ប្រធានក្រុមហ៊ុនសំណង់ អ៊ីវិន ដែលត្រូវជាដៃគូ មួយក្នុងចំណោម នៃគូសំខាន់ៗដទៃ
ទៀតរបស់ក្រុមហ៊ុន ទ្រូមភ៍។

គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលត្រូវបានគេចាត់ទុកថា ជាប្រទេសដ៏ធំបំផុត ទាំងលើ ទំហំ
ផ្ទៃដី, ចំនួនប្រជាជន, និង កំនើនសេដ្ឋកិច្ចនៅ អាមេរិកឡាទីន ហើយសម្រាប់ កំពុងផែ នៅ ទីក្រុង
រីយ៉ូ ដែលត្រូវជាទីក្រុងធំជាង នៅគេនៅប្រទេសនេះ ក៏កំពុងតែមានសន្ទុះ អភិវឌ្ឍន៍លើ គ្រប់វិស័យ
ផងដែរ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ