CamNews

ព័ត៌មានជាតិ 

ករណីគ្រឿងញៀនមានការកើនឡើង នៅកម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន (NACD) បានចាប់គ្រឿងញៀនខុសច្បាប់ប្រមាណ ៨៤ ភាគរយច្រើនជាងកាលពីឆ្នាំ ២០១៦។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំឆ្នាំ ២០១៧ ត្រូវបានគេចាប់បានចំនួន ៨,១៧៣ ករណី ប៉ុន្តែក្នុងឆ្នាំ ២០១៦ គឺឃើញមានតែ ៤,២៤៦ ករណីតែប៉ុណ្នោះដោយមានការកើនឡើង ៩២,៤៨% ។ ការរឹបអូសថ្នាំញៀនខុសច្បាប់បានច្រើនជាង ២៩៦គីឡូក្រាម រួមមានមេតំហ្វេតាមីន អំហ្វេតាមីន កូកាអ៊ីន កញ្ឆា និងហេរ៉ូអ៊ីន។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យដែលមកពី ២៤ ប្រទេសចំនួន ១៧,៧៩៥នាក់ ដោយក្នុងឆ្នាំ ២០១៦ មានតែ ៩.៩៣៣នាក់ប៉ុន្នោះ ដែលមានការកើនឡើង ៨៤.០៥%។


ឯកឧត្តម កែ គឹមយ៉ាន ប្រធាន គ.ជ.ប.ផ.ញ បានមានប្រសាសន៍ថា "ថ្នាំដែលហូរចូលមកប្រទេសកម្ពុជា គឺចូលតាមផ្លូវគោក ប៉ុស្តិ៍ប្រៃសនីយ៍ និងព្រលានយន្តហោះ ប៉ុន្តែភាគច្រើនមកពីភាគខាងជើងឆៀងខាងកើតឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ហើយយើងនៅតែប្រឹងប្រែងដើម្បីគ្រប់គ្រងលំហូរគ្រឿងញៀនខុសច្បាប់ទាំងនោះ" ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news