CamNews

ព័ត៌មានអន្តរជាតិ 

លោក Kim Jong-un អំពាវនាវឱ្យប្រជាជន ហូបសាច់ឆ្កែ

លោក Kim Jong-un ថ្លែងថា សាច់ឆ្កែ សម្បូរដោយវីតាមីន ហើយវាគឺជាអាហារ “លំដាប់ខ្ពស់” ដែល
មនុស្សគួរតែហូប។

យោងតាមទំព័រ Apple Daily លោក Kim Jong-un បានអំពាវនាវតាមរយៈទូរទស្សន៍ក្នុងស្រុក ឱ្យ
ប្រជាជនកូរ៉េខាងជើង ហូបសាច់ឆ្កែ។

លោក Kim Jong-un នៅក្នុងរោងចក្រមួយនៅក្នុងក្រុងព្យុងយ៉ាង
 

លោក Kim Jong-un ត្រូវបាន DPRK Today (ទំព័រ YouTube របស់កូរ៉េខាងជើង) ដកស្រង់សំដីឱ្យ
ដឹងថា សាច់ឆ្កែមានតម្លៃអាហាររូបត្ថម្ភខ្ពស់ជាង បើធៀបនឹងសាច់គោ និងសាច់មាន់ ហើយវាអាច
បង្កើនថាមពលដល់រាងកាយរបស់មនុស្ស។

សាច់ឆ្កែធ្លាប់ជាអាហារបុរាណនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែ កូរ៉េខាងត្បូង បានចាត់ទុកឆ្កែជាសត្វសំណប់
ចិត្ត។ ពួកគេកំពុងអំពាវនាវដល់ប្រជាជន កុំឱ្យហូបសាច់ឆ្កែ ហើយចាត់ទុកការហូបសាច់ឆ្កែថាជា
ការមិនមានភាពស៊ីវិល័យ។

កំពូលខ្មាន់ធ្នូរបស់កូរ៉េខាងត្បូង គឺនាង Ki Bo-Bae ដែលកំពុងចូលរួមប្រកួតកីឡា Olympic នៅ
ប្រេហ្សីល ត្រូវបានគេដឹងថា ចូលចិត្តហូបសាច់ឆ្កែ។ ជាងនេះ ការហូបសាច់របស់ Ki Bo-Bae បាន
ធ្វើឱ្យមានសង្គ្រាមពាក្យសំដីនៅលើបណ្ដាញសង្គម រវាងនាង និងម្ដាយរបស់តារាសំដែង Choi
Yeo-jin ផងដែរ។

កាលពីខែមិនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយថា ក្រុងព្យុងយ៉ាង កំពុង
ស្ថិតក្នុងភាពលំបាក ដោយសារការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ហើយអាចនឹងប្រឈម
មុខចំពោះភាពអត់ឃ្លាន ដូចនៅក្នុងទសវត្សរ៍ ឆ្នាំ ១៩៩០ ដែលធ្លាប់បានបណ្ដាលឱ្យមនុស្ស ៣លាន
នាក់ស្លាប់ដោយសារអត់អាហារ។

លោក Kim Jong-un ថ្លែងថា សាច់ឆ្កែ សម្បូរវីតាមីនជាងសាច់គោ និងសាច់មាន់
 

កាលពីខែឧសភា សកលវិទ្យាល័យមួយចំនួននៅកូរ៉េខាងជើង ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន
ដើម្បីអនុញ្ញាតឱ្យនិស្សិតធ្វើដំណើរទៅស្រុកស្រែ ដើម្បីចូលរួមក្នុង “សង្គ្រាមដាំស្រូវ” ដែលមានរយៈ
ពេលពេញ ១ខែ ដើម្បីបង្កើនទិន្នផលស្រូវ។

ប្រែសម្រួល ៖ បុត្រា


Tags: Kim Jong-un គីមជុងអ៊ុន សាច់ឆ្កែ