CamNews

តារា 

បុណ្យតន្រ្តីហ្សាសអន្តរជាតិអូឌី រាជធានីភ្នំពេញ ប្រគំជាលើកទី២ហើយ ១២-១៥ ធ្នូ ២០១៦ ខាងមុខនេះ

ភ្នំពេញ ៨ វិច្ឆិកា ២០១៦ ៖ ក្រុមការងារទាំងអស់នៃមហោស្រព តន្រ្តីហ្សាសអន្តរជាតិអូឌី រាជធានីភ្នំពេញ សូមស្វាគមន៍សម្រាប់ការចូលរួមរបស់អស់លោកអ្នកនៅក្នុងកម្មវិធីមហោស្រពលើកទី២ នេះ។ បន្ទាប់ពីមហោស្រពលើកទី១ នៅឆ្នាំមុនទទួលបានជោគជ័យ អ្នកចូលរួម ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូយើងទាំងអស់ បានលើកទឹកចិត្តយើងខ្ញុំឲ្យនាំយកមហោស្រពនេះជាលើកទីពីរមកកាន់ជីវិតរបស់អស់លោកអ្នកម្តងទៀត។​ នៅឆ្នាំនេះ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះការចូលរួមពីសិល្បៈករអន្តរជាតិដែលមកពី៣ប្រទេស និងមកពីក្រុមតន្រ្តីៗផ្សេងគ្នា ផងដែរ។ សិល្បៈករខ្លះមកពីតំបន់អឹរ៉ុប និងខ្លះៗទៀតជាតារាល្បីនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្ហាញទៅកាន់ពិភពលោក កាលពីឆ្នាំមុន រួមទាំងនៅរាជធានីភ្នំពេញនៅក្នុងដំណើរសម្តែងសិល្បៈអន្តរជាតិរបស់ខ្លួនផងដែរ។ យើងខ្ញុំសង្ឃឹមថា តារាអន្តរជាតិទាំងនេះ នឹងធ្វើឲ្យរាជធានីភ្នំពេញកាន់តែត្រចះត្រចង់តាមរយៈការចូលរួមសម្តែងរបស់ពួកគេ។



នៅឆ្នាំនេះ យើងខ្ញុំក៏បាននាំយកនូវការភ្ញាក់ផ្អើលមួយផងដែរនោះគឺ ការចូលរួមពីកំពូលសិល្បៈករកម្ពុជា នៅក្នុងមហោស្រព Jazz ។ ពួកគេនឹងច្រៀងចម្រៀង Jazz លើកទី១ដែលធ្វើតាមសិល្បៈករជើងចាស់ ដែលមានទឹកដមសំនៀងដ៏ស្រទន់ឬរ៉ូមែនទិកនៅទសវត្សទី៦០។  សម្រាប់មហោស្រពនៅឆ្នាំ ២០១៦នេះយើងបានសហការជាមួយនឹងក្រុមតន្រ្តី Klap Ya Handz ដែលចែករំលែកជាមួយយើងនូវតម្លៃនៃតន្រ្តីចម្រុះ និងការផ្លាស់ប្តូរសិល្បៈវប្បធម៌ចម្រុះ ។ ចំពោះយើង​ ហ្សាស ពុំមានព្រំដែន កំណត់ និងវណ្ណៈឡើយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដែលទទួលបានការគាំទ្រ ពី អូឌីសម្រាប់មហាស្រពនៅឆ្នាំទី២នេះ។



កម្មវិធីឆ្នាំនេះ គឺជម្រុញនូវការចង់បានរបស់យើងបន្ថែម ចំពោះកិត្តិនាមនៃផ្ទាំងទស្សនីយភាពតន្រ្តីនៅទីក្រុងភ្នំពេញដែលសាកសមនឹងទទួលបាន។ មហោស្រព អូឌី ហ្សាស ភ្នំពេញនឹងកាន់ តែមានលក្ខណៈអន្តរជាតិ ដោយមានការចូលរួមសម្តែងពីសិល្បៈករល្បីៗ មកពី ៣ទ្វីប (ទ្វីប អឹរ៉ុប ទ្វីបអាមេរិក និងទ្វីបអាស៊ី) មកមហោស្រពនៅឆ្នាំ ២០១៦នេះ យើងចង់ផ្តល់ឱកាសសម្រាប់អ្នកដែលមានទេពកោសល្យនៅក្នុងស្រុកផងដែរ ដូចជា Sophia Kao, Jimmy Kiss និង​ Niki Niki នឹងនាំយកនូវស្នាដៃរបស់ខ្លួននៅរាត្រីដ៏វិសេសនៅក្នុង Black Box ។ ភាពសម្បូរបែបដ៏អស្ចារ្យ នៃការចូលរួមប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដែលមានការប្រគុំតន្រ្តី ៤ រួមគ្នា សូមសន្យាថាកម្មវិធីនេះពិតជាតន្រ្តីមួយដែលមិនអាចបំភ្លេចបាន៕






Tags: Angkor Wat Local news Elephant Siem Reap