CamNews

មិនគួរឲ្យជឿ 

កើតកូន វេលាល្ងាច តាមបណ្តោយផ្លូវ ដ៏មមាញឹក ចរាចរណ៍ ជាលទ្ធផល ពីរនាក់ ម្តាយកូន សុខសុវត្ថិភាព ទាំងអស់គ្នា

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស អិន ប៊ីស៊ីញូវ ដែលទើបតែបានចេញផ្សាយ មុននេះបន្តិចអោយដឹង បុរសជាឪពុក និងនារីជាម្តាយពិត ជាមានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពូកគេបានធ្វើដំណើរតាមបណ្តោយផ្លូវ I-595កាលពីល្ងាច ថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ពោល ពួកគេទាំងពីរនាក់ បានក្លាយទៅជាឪពុកម្តាយរបស់គេ ខណៈ បានប្រសូត្រកូន ជាសមាជិកគ្រួសារថ្មីម្នាក់នេះ នៅតាមបណ្តោយផ្លូវដ៏មមាញឹកកកស្ទះទៅដោយ ចរាចរណ៍ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នាយកដ្ឋាន ជួយសង្គ្រោះពន្លត់អគ្គីភ័យ Fort Lauder - dale Fire Rescue បានទទួលទូរស័ព្ទប្តឹង សុំជាជំនួយ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃព្រហស្បត្តិ៍ ថា មានស្រ្តីម្នាក់បានកើតកូន តែដឹងអីថា អំឡុងពេល សមត្ថកិច្ចជំនាញ បានចុះទៅដល់ ពួកគេបាន រកឃើញ ស្រ្តីប្រសូត្របានទារកតូចបាត់ទៅហើយ ខណៈមានកិច្ចអន្តរាគមន៍ ជាបន្តបន្ទាប់ ដោយ បានបញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ Broward Health ក្រុង Fort Lauderdale រដ្ឋ Florida ។

គួរបញ្ជាក់ថា ជាមួយនឹងបេក្ខភាព សារព័ត៌មានចម្លែក និង ស្ទើរតែមិនគួរអោយជឿ មួយនេះ ត្រូវ បានរកអោយឃើញថា មានការពេញនិយម និង និយាយតៗគ្នា នៅសហរដ្ឋអាមេរិក ខណៈនា យកដ្ឋាន ពន្លត់អគ្គីភ័យ Fort Lauderdale Fire មានពេលមួយនោះ បានឃើញ បង្ហោះរូបទារក តូច ដោយមានសេចក្តីបញ្ជាក់អោយដឹងថា ទាំងពីរនាក់ ម្តាយ និង កូន សុខទុក្ខធម្មតាទេ នៅ ពេលនេះ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ អ៊ិនប៊ីស៊ីញូវ


Tags: Viral video Liveleak Youtube Facebook Funny Video