CamNews

គ្រោះថ្នាក់ 

តារាចម្រៀងស្រី ឆេះស្រោមបារ រលាកភ្លើង ស្រោចខ្លួន ខណៈនេះ កំពុងសង្គ្រោះជីវិត​ជាបន្ទាន់ (មានវីដេអូ)

គ្រោះថ្នាក់ ស្ទើរតែមិនគួរឲ្យជឿ ៖ សមាជិកម្នាក់ មកពីក្រុមតារាចម្រៀងស្រី SNH48 ពីទីក្រុងសៀងហៃ ប្រទេសចិន កំពុងតែសម្រាក ព្យាបាល ករណីគ្រោះថ្នាក់ រលាកភ្លើង កម្រិត​​  ធ្ងន់ធ្ងរខ្លាំង ក្រោយពីនាង​ច្រឡំដុតខ្លួនឯង  ដោយ   អចេតនា នាល្ងាចថ្ងៃអង្គារ កន្លងទៅនេះ នៅក្នុងហាងកាហ្វេ ក្នុងស្រុកមួយ កន្លែង ។

សេចក្តីរាយការណ៍ ពីសារព័ត៌មាន The Paper អោយដឹងថា ស្ថិតនៅក្នុងវ័យ ២៤ ឆ្នាំ​ នាង Tang Anqi បច្ចុប្បន្នភាព កំពុងតែសម្រាកព្យាបាលរបួសរបស់ខ្លួន នៅឯមន្ទីរពេទ្យ Changhai នាទីក្រុងសៀងហៃ ប្រទេសចិន ។ ប្រភពបន្តឲ្យដឹងថា នាង  ទទួលរងរបួស ធ្ងន់ជាខ្លាំង រលាកដល់ទៅ ៨០ភាគរយនៃរាង កាយរបស់នាង។ ប៉ូលីសពីសង្កាត់ Baoshan  ទីក្រុង  សៀងហៃ បកស្រាយឲ្យដឹងថា នាង Tang បាន ច្រឡំដុតខ្លួនឯងដោយអចេតនា    ជាមួយ នឹង ដែកកេះ នៅវេលាម៉ោង ៧ និង ៤៥ នាទីល្ងាច នាជាន់ ខាងលើ នៃហាងកាហ្វេក្នុងស្រុកមួយកន្លែង បន្ទាប់ពីមានជម្លោះជាមួយនឹងមិត្តស្រីរបស់នាង ។

រំពេចនោះ នាង Tang បាន ស្ទុះរត់ចុះទៅជាន់ក្រោម និង   ស្រែកឆោឡោ រកជំនួយ។ ​ ភ្លាមៗ  បុគ្គលិក ហាងកាហ្វេ បានស្ទុះទៅជួយនាង ដោយពន្លត់ភ្លើងដែលបានឆាបឆេះ។ អ្នកគ្រប់គ្រងហាងកាហ្វេ គូស បញ្ជាក់ឲ្យដឹងថា ភ្លើងឆាបឆេះរាលដាលពេញខ្លួនជនរងគ្រោះ  ត្រឹម តែ មួយពព្រិចភ្នែក និងរាលដាល ដោយងាយ ដោយសារតែ ជនរងគ្រោះ ពាក់ស្រោមបារ (Pantyhose)  ដូច្នេះ បណ្តាស្រ្តីភេទ ដែលចូល ចិត្តពាក់ស្រោមបារគួរណាស់តែប្រយ័ត្នឲ្យបាន  ខ្ពស់  ។  សេចក្តីរាយការណ៍ ពីក្រុមហ៊ុនគ្រប់គ្រងនាង Tang បំភ្លឺតាមរយៈគណនីទំព័រ Weibo ឲ្យដឹងថា   នាង Tang  បាន រងរបួសរលាកយ៉ាងធ្ងន់ធ្ងរ ខណៈ ពេលនេះនាងត្រូវការឈាមសង្គ្រោះជាបន្ទាន់   ស្រប ពេល ដែល ជោគវាសនាជីវិតរបស់នាង ស្ថិតនៅ ក្នុងសភាពមានគ្រោះថ្នាក់នៅឡើយ ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ ឆៃណា


Tags: China Star news Kitty Zhang Director Hong Kong Beijing Shanghai