CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ ទារកវៀតណាម ​កើតមកមានក្បាល​តូចខុស​ពីធម្មតា ជាប់ពាក់ព័ន្ធ​នឹងវីរុស ​Zika

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យ បានរាយការណ៍ពីករណីទារកកើតមកមាន ក្បាលតូចខុសពីធម្មតា ដែលគេកំពុងសង្ស័យ មានជាប់ពាក់ព័ន្ធយ៉ាងខ្លំាងនឹងវីរុស Zika ។ នេះបើយោងតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។


 ​​​​​​​​​​​​​                                                     * បញ្ជាក់ ៖​ រូបភាពឯកសារ

 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អាជ្ញាធរសុខាភិបាលវៀតណាមបានអះអាងថាករណីនេះត្រូវបានគេ រកឃើញនៅក្នុងខេត្ត Dak Lak លើទារកម្នាក់អាយុ៤ខែ ដែលម្ដាយរបស់ទារករូបនេះបានឆ្លងវីរុស Zika នៅអំឡុងពេលមានផ្ទៃពោះ ខណៈករណីឆ្លងនៃវីរុសឆ្លងតាមរយៈមូសខ្លាខំាមួយនេះមាន ៩ករណីហើយ ត្រូវបានគេរាយការណ៍នៅទូទំាងប្រទេស។

គួរបញ្ជាក់ថានៅពេលបច្ចុប្បន្នវីរុស Zika បាននិងកំពុងរាតត្បាតនៅក្នុងប្រទេស និងដែនដីចំនួន៦០ ទូទាំងពិភពលោកចាប់តំាងពីវីរុសនេះ រីករាលដាលខ្លំាង កាលពីឆ្នាំ២០១៥ នៅប្រទេសប្រេស៊ីលជាទីដែល ទារកកើតមកមានក្បាលតូចខុសពីធម្មតាជាង១៩០០ករណី។ ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ សិង្ហបុរី និងថៃ គឺជាប្រទេសដែលមានករណីឆ្លងវីរុស Zika ច្រើនជាងគេបំផុតដល់ទៅជាង៨០០ករណី ក្នុងមានទំាងស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ៕


ប្រភព ៖ CNA


Tags: Zika Int news US Obama Vietnam