CamNews

ព័ត៌មានជាតិ 

ដំណឹងល្អសម្រាប់សិស្សធ្លាក់បាក់ឌុប

ភ្នំពេញ ៖ ក្រសួងការងារកាលពីម្សិលមិញបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលធ្លាក់បាក់ឌុប ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា អាហារូបករណ៍នេះត្រូវបានផ្តល់ជូននិស្សិតដើម្បីចូលរួមកន្លែងហ្វឹកហ្វឺនជិត ១៤.០០០ កន្លែង នៅទូទាំងប្រទេស ដែលរួមមានវគ្គបណ្តុះបណ្តាលបច្ចេកទេសចំនួន ៦៤ ប្រភេទ សម្រាប់មុខវិជ្ជាផ្សេងៗពីគ្នា ។

ប្រភពដដែលបានបន្តថា យើងមានកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៣.៧៨៧ កន្លែងក្នុងឆ្នាំសិក្សានេះសម្រាប់សិស្សទាំងអស់ ។ ការបណ្តុះបណ្តាលដែលបានផ្តល់ឲ្យនេះនឹងជួយបំពេញតម្រូវការទីផ្សារការងារ ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្តល់អាហារូបករណ៍ត្រូវបានផ្តល់ជូន ក្នុងវិស័យជួសជុលអេឡិចត្រូនិកសំណង់ និងវិស្វកម្ម ។ លោក អ៊ិត សំហេង បានមានប្រសាសន៍បន្ថែមថា ចំពោះសិស្សានុសិស្សដែលធ្លាក់បាក់ឌុប សូមកុំមានការធ្លាក់ទឹកចិត្តអី ។ 

ក្រសួងអប់រំកាលពីសប្តាហ៍មុនបានឲ្យដឹងថា និស្សិតសរុបចំនួន ៦៧ ភាគរយ ដែលបានចូលប្រលងជាប់ថ្នាក់ជាតិឆ្នាំ ២០១៨ នេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news