ភ្នំពេញ៖ ចាប់តាំងពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ សិល្បករ សិល្បការិនីស្រស់ស្អាតជាច្រើន
ដួង បានណាត់ជួបគ្នានៅ ក្នុងមជ្ឈមណ្ឌលកម្សាន្តថោន ដើម្បីថត MTV ឲ្យផលិតកម្ម ក្រៅស្រុក
មួយ ដែលមានឈ្មោះថា ផលិតកម្ម For You ។
នាក្នុងឱកាសថត MTV របស់ផលិតកម្ម ForYou ដែលជាផលិតកម្ម ក្រៅស្រុកនេះ គេសង្កេត
ឃើញថា មានតារាសម្តែង ប្រុសស្រីវ័យក្មេងល្បីៗ ជាច្រើនដួង បានចូលរួមថត MTV នៅក្នុង
ផលិតកម្មមួយនេះ ។ ចំពោះការថត MTV របស់ផលិតកម្ម មិនសូវមានឈ្មោះ នៅក្នុងស្រុកនេះ
ផងដែរ ត្រូវបានអ្នកបម្រើការងារ នៅក្នុងផលិតកម្មមួយនេះ បង្ហើបប្រាប់ឲ្យ LookingTODAY
ដឹងថា ការថត MTV នេះ បានចាប់ផ្តើមតាំងពីម៉ោង ៩និង៣០នាទីព្រឹកមកម៉្លេះ ហើយការថត
នេះដែរ គឺមានចំនួន៣វ៉ុល Vol 39-41 សម្រាប់យក ចេញទៅលក់ នៅទីផ្សារក្រៅប្រទេស ។
សម្រាប់ការថតបទចម្រៀងខារ៉ាអូខេ ចេញទៅលក់នៅ ខាងក្រៅប្រទេសនេះ ក៏មានវត្តមាន
របស់ តារាចម្រៀងលំដាប់កំពូល ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា ចូលរួម
ច្រៀងផងដែរ ។
សូមទស្សនាសកម្មភាព របស់សិល្បករ សិល្បការិនីល្បីៗជាច្រើនដួង ចូលរួមថត MTV ឲ្យ
ផលិតកម្ម For You នៅក្នុងមជ្ឈមណ្ឌលកម្សាន្តថោន ទាំងអស់គ្នា ៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល