បវរកញ្ញាហុងកុងឆ្នាំ ២០១២ មានរូបរាងមិនលេចធ្លោប៉ុន្មាននោះទេ ដូច្នេះ នាងតែងត្រូវបាន
គេរិះគន់ជាបន្ដបន្ទាប់ថា សម្រស់របស់នាងកើតឡើងដោយសារ "កាំបិទ និងកន្ដ្រៃ"។
បន្ទាប់ពីបានគ្រងមកុដបវរកញ្ញាឯកហុងកុងភ្លាម Carat Cheung ក៏ត្រូវប្រឈមមុខនឹងពាក្យ
ចចាមអារ៉ាមជាច្រើន ស្ដីពីបញ្ហាផ្ទាល់ខ្លួន ក៏ដូចជាបញ្ហាក្នុងពេលសម្រេចលទ្ធផលចុងក្រោយ
នៃការប្រកួតបវរកញ្ញាហុងកុងឆ្នាំ ២០១២។
បញ្ហាខាងលើនេះ បានកន្លងទៅមិនយូរប៉ុន្មាន Carat Cheung ក៏ចាប់ផ្ដើម ទទួលការរិះគន់
យ៉ាងខ្លាំងក្លាអំពីសម្រស់របស់នាង។ ប្រភពព័ត៌មាននិយាយថា Carat Cheung ទទួលបាន
សម្រស់ស្រស់ស្អាតជាងមុន និងទទួលបានតំណែងម្ចាស់មកុដបវរកញ្ញាឯងហុងកុង គឺដោយ
សារតែការកែសម្ផស្ស។
Carat Cheung មុន និងក្រោយការកែសម្ផស្ស (រូបថត ពីអ្នករិះគន់)
ទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចសម្ភាសមួយ Carat Cheung ច្រានចោលការចោទប្រកាន់ខាង
លើ។ នាងថ្លែងថា ៖ "អ្នកទាំងឡាយប្រហែលជាមិនជឿលើអ្វីដែលខ្ញុំបកស្រាយនោះទេ ក៏ប៉ុន្ដែ
សកម្មភាព និងពេលវេលានឹងបកស្រាយពីបញ្ហានេះ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS