CamNews

យល់ដឹង 

Yu Xia Wen ក្លាយជាបវរកញ្ញាចិនឆ្នាំ ២០១២

រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា ចិន ឆ្នាំ ២០១២ ត្រូវបានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី ៣០
មិថុនា កន្លងទៅ ដោយជ័យជំនះបានទៅលើស្រីស្អាត កំពស់ ១,៧៧ម៉ែត្រ ឈ្មោះ Yu Xia Wen ។

Yu Xia Wen គឺជាបេក្ខនារីម្ចាស់ផ្ទះនៃពិធីប្រឡងបវរកញ្ញាពិភពលោក ដែលនឹងត្រូវបានធ្វើឡើង
នៅប្រទេសចិន នាខែសីហាខាងមុខ។

ជាមួយនឹងជ័យជំនះនេះ Yu Xia Wen នឹងតំណាងអោយស្រីស្អាតរបស់ចិន ចូលរួមក្នុងពិធីប្រឡង
បវរកញ្ញាពិភពលោក ឆ្នាំ ២០១២ ដែលនឹងត្រូវបានប្រារព្ធឡើងនៅខែសីហា ឆ្នាំ ២០១២ តំបន់ស្វ័យ
យ័ត Inner Mongolia របស់ប្រទេសចិន៕

 


Yu Xia Wen ក្នុងឈុតសម្រាប់ដើរកំសាន្ដ។


Yu Xia Wen អាយុ ២៣ឆ្នាំ មានកំពស់ ១,៧៧ម៉ែត្រ មកពី Liaoning ប្រទេសចិន។


នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ Yu Xia Wen ​ជ្រើសរើសរ៉ូបកន្ទុយត្រី ពណ៌ខៀវ ផ្នែកខាងលើត្រូវ
បានរចនាដូចទៅនឹងមេអំបៅ។


Top 3 ក្នុងរាត្រីផ្ដាច់ព្រ័ត្រ(ពីឆ្វេងទៅស្ដាំ) ៖ បវរកញ្ញាទីមួយ An Han , បវរកញ្ញាឯក Yu Xia Wen
និងបវរកញ្ញាទីពីរគឺ Zhou Mingyue។


បវរកញ្ញាពិភពលោក ឆ្នាំ ២០៧ Zhang Zilin (អាវក្រហម) ក៏មានវត្ដមាននៅក្នុងរាត្រីផ្ដាច់ព្រ័ត្រនោះ
ដែរ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: star china Miss Miss world