CamNews

តារា 

បវរកញ្ញាអាមេរិកឆ្នាំ ២០១៣ ត្រូវគេរិះគន់ថា មានជើងធំៗ និងសម្បូរខ្លាញ់

កាលពីថ្ងៃទី ១២មករា កន្លងទៅ រាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាអាមេរិក ឆ្នាំ ២០១៣ ត្រូវ
បានធ្វើឡើងនៅតំបន់លំហែកាយ Planet Hollywood, Las Vegas​ ដោយមានបេក្ខនារីចំនួនជាង
៥០ នាក់បានចូលរួម។ រាត្រីនេះ គេបានរកឃើញស្រីស្អាតជាងគេ គឺនាង Mallory Hytes Hagan
អាយុ ២៣ឆ្នាំ មកពី Brooklyn, New York។ ចំណែកតំណែងបវរកញ្ញាលេខពីរ និងលេខបី បាន
ទៅលើស្រីស្អាតមកពីរដ្ឋ   South Carolina គឺនាង Ali Rogers និង នាង Alicia Clifton មកពីរដ្ឋ
Oklahoma ។

Mallory ត្រូវបានគេសរសើរថា ជាបេក្ខនារីដែលមានចំណេះដឹង និងសំដែងបានល្អបំផុត។  នៅ
ពេលត្រូវបានសួរពីបញ្ហាអំពើហិង្សាដែលទាក់ទឹននឹងសាលារៀន  ដែលកំពុងកើតមានឡើងនៅ
អាមេរិក ៖ "តើអ្នកយល់យ៉ាងណាចំពោះការបំពាក់អាវុធក្នុងសាលារៀន?"។ Mallory   ឆ្លើយថា ៖
"ប្រទេសមួយដែលមានសន្ដិភាព មិនគួរប្រើហិង្សា ទប់ទល់នឹងហិង្សានោះទេ"។

ទោះជាបែបនេះក្ដី បន្ទាប់ពីត្រូវបានគេជ្រើសរើសជាបវរកញ្ញាឯកអាមេរិក ២០១៣ ស្រីស្អាតរូបនេះ
ក៏ទទួលរងនូវការរិះគន់ពីសាធារណជនយ៉ាងច្រើន។ មនុស្សមួយចំនួនយល់ថា   Mallory  មានរូប
រាងធាត់ និងមិនគួរឱ្យចាប់អារម្មណ៍ នៅពេលនាងសំដែងក្នុងឈុតប៊ីគីនី។ ចំណែកជើងទាំងពីរបស់
នាងក៏ធំៗ ហើយក្បាលពោះក៏សម្បូរខ្លាញ់ផងដែរ។   រីឯផ្ទៃមុខរបស់ Mallory   ក៏ហាក់ដូចជាចាស់
ជាង បើធៀបនឹងអាយុ ២៣ឆ្នាំរបស់នាង។






ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Mallory Miss America 2013