CamNews

ជីវិតរស់នៅ 

បវរកញ្ញាចក្រវាឡវៀតណាម ឆ្នាំ ២០១២ ត្រូវគេបង្ហោះរូបសិចស៊ី

ស្រីស្អាតស្នងតំណែងបវរកញ្ញា Ngoc Trinh គឺនាង Julia Ho ត្រូវបានគេបង្ហោះរូបថតសិចស៊ី
ជាច្រើន នៅលើប្រព័ន្ធសង្គមនានា ដែលក្នុងនោះ មានរូបថតមួយចំនួន បង្ហាញពីលេងសប្បាយ
រាំរែក និងបង្អួតដើមទ្រូង។

កាលពីថ្ងៃទី ១០កាក្កដា នៅ Las Vegas អាមេរិក នាង Julia Ho បានទទួលតំណែង និងគ្រោង
មកុដបវរកញ្ញាចក្រវាឡវៀតណាមឆ្នាំ ២០១២(Miss Vietnam of the earth in 2012)។ នាងត្រូវ
បានគេទទួលស្គាល់ថា មានសម្រស់ស្រស់ស្អាត មិនចាញ់បវរកញ្ញាមុន គឺនាង Ngoc Trinh នោះ
ទេ។

Julia Ho ឆ្នាំនេះមានអាយុ ២២ឆ្នាំ និងកំពុងរស់នៅឯ San Francisco អាមេរិក។ នាងជានារីដែល
មានភាពលេចធ្លោនៅក្នុងតំបន់ដែលខ្លួនរស់នៅ ការស្លៀកពាក់នៅពេលចូលរួមក្នុងពិធីផ្សេងៗ
ដូចជាជប់លៀងជាដើម ត្រូវបានគេមើលឃើញថា មានភាពសិចស៊ីជាងគេ។ ហើយថ្មីនេះ រូបថត
មួយចំនួនរបស់នាង ក៏ត្រូវបានគេបង្ហោះលើប្រព័ន្ធអ៊ីនធើរណែត ក្នុងនោះរូបមួយចំនួនត្រូវបានគេ
រិះគន់ថា ជាការបង្អួតសម្រស់ជ្រុលផងដែរ។

ខាងក្រោមនេះគឺជារូបថតមួយចំនួនរបស់ Julia Ho ៖


Julia Ho គ្រងមកុដបវរកញ្ញា Miss Vietnam of the earth in 2012

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: sexy vietnam Miss