CamNews

តារា 

Mourinho ជាអ្នកនៅពីក្រោយខ្នង ពីការធ្វើអោយ របួសកជើងដល់ឈាមរបស់ Ronaldo (មានវីដេអូ)

យោងទៅតាម អត្ថបទចុះផ្សាយរបស់ Camnews ដែលទាក់ជាមួយនិង Ronaldo របួសកជើង
ដល់ចេញឈាម ក៏នៅទ្រាំលេងបំបាក់ Chelsea បាន 
នោះ ពេលនេះសារព័ត៌មានបរទេស
Mundo បានចុះផ្សាយអំពី ការសង្ស័យ អ្នកនៅពីក្រោយខ្នង នៃរបួសរបស់ Ronaldo បានធ្វើ
អោយទស្សនិកជន​បាល់ទាត់ ភ្ញាក់ផ្អើលជាខ្លាំង ។



Dailies Mundo បានចុះផ្សាយថា អ្នកនៅពីក្រោយខ្នង ពីការធ្វើអោយរបួសរបស់ Ronaldo គឺ
Jose Mourinho អតីតគ្រូបង្វឹករបស់ Ronaldo តែម្តង ។ យោងទៅតាមការកត់សំគាល់ ក្នុងការ
ប្រកួតឃើញថា កីឡាកររបស់ Chelsea តែងតែព្យាយាម លេងខ្លាំងៗដាក់ Ronaldo ជាច្រើន
លើកច្រើនសារ រហូតដល់ Ronaldo របូសកជើងដល់ហូរឈាម ។



ដោយសារតែហេតុផលទាំងនេះ ធ្វើអោយគេសន្និដ្ឋានថា Jose Mourinho ដែលសព្វថ្ងៃបាន
ចាកចេញពី Real Madrid ទៅក្រុម Chelsea នោះ ជាអ្នកបង្វឹកណែនាំ អោយកូនក្រុមរបស់ខ្លួន
ប្រើល្បិច លេងខ្លាំងដាក់ Ronaldo អោយមានរបួស ដើម្បីបង្អាក់សន្ទុះក្នុងការលេង ។ តែទោះ
បីជាមានរបួសក៏ដោយ Ronaldo នៅតែស៊ុតបាន ២ គ្រាប់យកជ័យជំនះលើ Chelsea បានក្នុង
លទ្ធផល ៣ ទល់ ១ ។



គេក៏បានកត់សំគាល់ដែរថា Ronaldo ក៏បានឌឺដងដាក់ Jose Mourinho ផងដែរបន្ទាប់ពីស៊ុតចូល
គ្រាប់ទី ១ ធ្វើអោយទស្សនិកជននិយាយថា ភាពជាគ្រូនិងសិស្សរបស់គេទាំង ២ ត្រូវបានបាត់បង់
ជាបន្តបន្ទាប់ហើយ ៕

 


ដោយ ៖ កុសល
ប្រភព ៖ mundo,zing 


Tags: ronaldo star football real madrid cristiano ronaldo chelsea jose mourinho usa