ព័ត៌មានកីឡា៖ ស្ថិតក្រោមគំនាបសង្កត់ក្នុងស្ថានភាពមួយដ៏គួរឲ្យក្ដៅក្រហាយ លោក Louis Van Gaal សម្រេចដើរចេញពីសន្និសិតការសែតទាំងមុខគ្មានហុងស៊ុយ ខណៈដែលទើបតែផ្ដល់ចំលើយបានត្រឹមតែ ៣សំណួរ ទាក់ទិននឹងកៅអីរបស់គាត់ នៅថ្ងៃអនាគត។
គ្រូបង្វឹកជនជាតិ អល្លឺម៉ង់វ័យ ៦៤ឆ្នាំរបស់ក្លឹប Man United មិនមានការសប្បាយចិត្ដនោះទេជាមួយនឹងការសួរសំណួរទាក់ទងនឹងអនាគតទៅមុខរបស់គាត់ថាតើអាចគ្រងតំណែងនេះបានដល់ពេលណា បើការសង្ស័យ គាត់អាចនឹងត្រូវបានគេបណ្ដេញចេញមិនខុសពីលោក Jose Mourinho នោះទេ។ លោក Louis Van Gaal ចំណាយពេលវេលា ក្នុងសន្និសិតការសែត ត្រឹមតែរយៈពេល ៥ នាទីប៉ុណ្ណោះ ដោយបង្វែរទិសដៅសំណួរ ហើយឆ្លើយបកមកវិញថា គាត់សូមជូនពរ ដល់អ្នករាល់គ្នាឲ្យជួបតែសេចក្ដីសុខសប្បាយ ក្នុងថ្ងៃ Christmas ខាងមុខ ក្រៅពីនោះគាត់សូមលាសិនហើយ ។
ក្រោយពីនិយាយតបទៅកាន់អ្នកទាំងនោះហើយ លោក Louis Van Gaal ក៏បានដើរចេញពីសន្និសិតការសែត ដែលទង្វើរបែបនេះ អាចនឹងត្រូវបានគេយល់ថា រូបគាត់នឹងអស់ប្រជាប្រិយភាពជាមិនខានឡើយសម្រាប់ថ្ងៃខាងមុខ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី