(ចិន)៖ ប៉ូលិសនៅខេត្ត Fujian ប្រទេសចិន បានចាប់ខ្លួនប្តីប្រពន្ធវ័យក្មេងពីរនាក់ បន្ទាប់ពីទទួលការរាយការណ៍ ពីបុរសម្នាក់ថា ពួកគេប្រកាសលក់កូន ដែលទើបនឹងកើត បានពីរសប្តាហ៍ប៉ុណ្ណោះ នៅលើបណ្តាញសង្គម។ ឪពុកទារកមានអាយុ១៩ឆ្នាំ ឈ្មោះ A Duan បានប្រាប់ប៉ូលិសថា ខ្លួនប្រកាសលក់កូន តាមអនឡាញ ក្នុងតម្លៃ ២៣.០០០យន់ ប្រហែលនឹង $3500 ហើយបុរសម្នាក់ ក៏បានឆ្លើយតបថា នឹងទិញក្មេង ដើម្បីយកទៅធ្វើជាអំណោយ ជូនប្អូនស្រី ដែលពុំមានកូននឹងគេ។
ចំណែកនារីជាម្តាយទារកវិញ ក៏មានអាយុ១៩ឆ្នាំដែរ ហើយនាងនិយាយថា នាងមិនដឹងការលក់កូន ជាទង្វើខុសច្បាប់ទេ ហើយនាងនិងប្តីក៏ពុំទាន់ចង់បានកូនដែរ ប៉ុន្តែវាមានដោយចៃដន្យ និងគ្មានលទ្ធភាពចិញ្ចឹម ទើបប្រកាសលក់បែបនេះ ម្យ៉ាងចង់បានប្រាក់ យកទៅទិញទូរស័ព្ទ iPhone និងម៉ូតូផង។ តុលាការបានកាត់ទោស Duan ជាឪពុកទារក ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ រីឯនាង Xiao Mei ជាម្តាយទារករងការ កាត់ទោស២ឆ្នាំកន្លះ តែជាទោសព្យួរ នៅក្រៅឃុំព្រោះនាង ត្រូវនៅមើលថែទាំឪពុកម្តាយពិការ ទើបតុលាការបន្ធូរបន្ថយទោស៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី