(រ៉ូម៉ានី)៖ ស្ត្រីម្នាក់មានការខឹងសម្បារ នឹងប្តីយ៉ាងខ្លាំង បន្ទាប់ពីបុរសជាប្តី មិនទិញផ្កាជូននាង ហើយជាការសងសឹក ប្រពន្ធរូបនេះ ក៏ប្រើវិធីទាញពងស្វាសប្តី មួយទំហឹង ស្ទើរតែដាច់។ ហេតុការណ៍នេះ កើតឡើងនៅប្រទេសរ៉ូម៉ានី ស្ត្រីដៃដល់ឈ្មោះ Marinela Benea បានបង្កហិង្សា លើប្តីអាយុ៣៩ឆ្នាំឈ្មោះ Ionel Popa ព្រោះខឹង ថាថ្ងៃសិទ្ធិនារី(៨មីនា) ដែលកន្លងទៅថ្មីៗនេះ គេមិនបានទិញផ្កាជូននាង ទើបផ្ទុះកំហឹងបែបនេះ។
នៅថ្ងៃកើតហេតុ Ionel Popa ត្រូវភរិយាចាប់ទាញពងស្វាស មួយទំហឹងបណ្តាលឲ្យចុកចាប់ជាខ្លាំង ហើយត្រូបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ តែពេលនេះ បុរសជាប្តីបានជាសះស្បើយ ឡើងវិញហើយ។ នាង Benea ប្រាប់ប៉ូលិសថា នាងកញ្ឆក់លិង្គប្តី ព្រោះតែគេព្យាយាមរត់គេច ខណៈដែលនាងកំពុងខឹងខ្លាំង ព្រោះតែមិនទិញបាច់ផ្កាឲ្យនាង នៅថ្ងៃសិទ្ធិនារី ហើយក៏ជាការដាក់ទោសគេដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី